ពិធីសំណេះសំណាល និងបន្តសកម្មភាពមនុស្សធម៌ ចែកស្បៀងជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ លោក អុឹង គឹមលាង អភិបាលរងខេត្តពោធិ៍សាត់ ជាដំណាងដ៍ខ្ពង់ខ្ពស់លោក ម៉ៅ ធនិន អភិបាលនៃអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារមន្រ្តីរាជការនៃស្ថាប័នមន្ទីរពាក់ព័ន្ធ និងនាំយកនូវអំណោយមនុស្សធម៌ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបគ្រោះមហន្ដរាយជំនន់ទឹកភ្លៀង នៅស្រុកបាកាន ។

ពិធីសំណេះសំណាល និងចែកស្បៀងជូនប្រជាពលរដ្ឋដែលកំពុងរងទុក្ខដោយជីវភាពជួបគ្រោះធម្មជាតិជំនន់ទឹកភ្លៀងខាងលើ ធ្វើឡើងក្នុងបរិវេណអនុវិទ្យាល័យអូរតាប៉ោង ស្ថិតនៅឃុំអូរប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ក្នុងឱកាសនោះលោក អុឹង គឹមលាង អភិបាលរងខេត្តពោធិ៍សាត់ រួមទាំងម្ចាស់សប្បុរសធម៌ដែលបានចូលផ្ទាល់ មានប្រសាសន៍សំណេះសំណាលជាចម្បង សូមឲ្យវត្ថុស័ក្តសិទ្ធឃុំគ្រងបងប្អូនទាំងអស់គ្នា ជាពិសេសសូមមានការប្រុងប្រយ័ត្នខ្ពស់ផ្នែកអនាម័យ ដើម្បីរក្សាសុខភាពគ្រប់ឧបស័គ្គ បន្ទាប់ពីជួបគ្រោះជំនន់ទឹកភ្លៀងបានស្រកទៅហើយនោះក្ដី។ ម្យ៉ាងទៀតនោះបើទោះជាបានទទួលអំណោយមនុស្សធម៌បន្តិចបន្តួចពីកាកបាទក្រហមកម្ពុជានិងសប្បុរសជននានា ប៉ុន្តែនេះគ្រាន់បានជួយសម្រួលការបន្ធូរការលំបាករបស់បងប្អូនបានខ្លះៗដែរ ដែលនេះជាការជួយគ្នាក្នុងគ្រាមានអាសន្ន ៕
ដោយ÷ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print