ចិន​នឹង​បន្ត​ផ្អាក​ការធ្វើដំណើរ​ទេសចរណ៍​ទៅ​ក្រៅប្រទេស​ ព្រោះបារម្ភ​ពី​ការចម្លង​ជំងឺ COVID-19

ចែករំលែក៖

អន្តរជាតិ៖ ដោយ​មានការព្រួយបារម្ភ​ពី​ការចម្លង​ជំងឺ COVID-19  នៅ​ថ្ងៃទី ២១ ខែតុលា ក្រសួង​វប្បធម៌​និង​ទេសចរណ៍​របស់​ចិន បានប្រកាសថា ចិន​នឹង​បន្ត​ផ្អាក​ការធ្វើដំណើរ​ទេសចរណ៍​ទៅ​ក្រៅប្រទេស​។

​​ក្រសួង​វប្បធម៌ និង​ទេសចរណ៍ចិន បានបញ្ជាក់នៅក្នុង​សេចក្ដីជូនដំណឹង​ដែល​បង្ហោះ​លើ​វេ​ប​សាយថា រដ្ឋាភិបាលចិន​នឹង​បន្ត​ហាមឃាត់​ការធ្វើដំណើរ​ទេសចរណ៍​ទៅ​ក្រៅប្រទេស​ជា​ក្រុម និង​ហាមឃាត់​ទីភ្នាក់ងារ​ទេសចរណ៍​ក្នុងស្រុក​រៀបចំ​ដំណើរ​កម្សាន្ត​ក្នុង​ទឹកដី​ចិន ស្របពេល​រដូវរងារ​កៀក​ខិត​មកដល់​។ ចិន​បារម្ភ​ថា ការអនុញ្ញាត​ឲ្យ​ប្រជាជន​ទៅ​កម្សាន្ត​នៅ​បរទេស​នៅ​រដូវ​កាល​នេះ អាចជា​កត្តា​ប្រឈម​សម្រាប់​ការគ្រប់គ្រង​ជំងឺឆ្លង COVID-19 ។

​សូមជម្រាបថា ចិន​បាន​ផ្អាក​ដំណើរ​ទេសចរណ៍​ក្នុងស្រុក​និង​ក្រៅប្រទេស​ជា​លើកដំបូង​នៅក្នុង​ខែមករា​ជា ដែលជា​ផ្នែក​មួយ​នៃ​វិធានការ​តឹងរ៉ឹង ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​ផ្លូវដង្ហើម​ដែល​បាន​លេចចេញ​ជា​លើកដំបូង​នៅ​ទីក្រុង​Wuhan​។ ចំណែកការដាក់​បំរាម​លើ​ដំណើរ​កម្សាន្ត​ជា​ក្រុម​ទៅ​ក្រៅប្រទេស​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ឧស្សាហកម្ម​ទេសចរណ៍រ​បស់​ប្រទេស​ជាច្រើន​ដូចជា៖ ថៃ​ដែលជា​ប្រទេស​ដែល​បាន​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​ភ្ញៀវទេសចរ​ចិន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​។​

​គួររម្លឹកដែរថា នៅ​ខែកក្កដា ចិន​បាន​អនុញ្ញាតឱ្យ​មានដំណើ​រ​ទេសចរណ៍​ក្នុងស្រុក​ចាប់ផ្តើម​ឡើងវិញ ចំពេល​មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង​នៃ​ចំនួន​ករណី​ឆ្លង​ថ្មី​។​ បើគិត​ត្រឹម​ថ្ងៃទី​២១ ខែតុលា ចិន​មាន​ករណី​ឆ្លង COVID-19 ចំនួន​៨៥,៧២៩​ករណី ខណៈ​ចំនួន​អ្នកស្លាប់​មាន​ចំនួន៤,៦៣៤ នាក់​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print