អ្នកធ្វើការ​នៅ​ម៉ាឡេស៊ី​ ជាង​៧៥​ម៉ឺន​នាក់ ​នឹងត្រូវធ្វើ​ការ​ពី​ផ្ទះ​ដោយ​ចាប់ផ្តើម​នៅ​ថ្ងៃទី​២២ ខែតុលា

ចែករំលែក៖

អន្តរជាតិ៖ ក្នុងការ​អនុវត្តតាម​បទបញ្ជា​គ្រប់គ្រង​ការធ្វើដំណើរ​របស់​ប្រជាជន​អំឡុងពេល COVID-19 ដែល​ដាក់ចេញ​ដោយ​រដ្ឋាភិបាលម៉ាឡេស៉ី​នៅ​តំបន់​ចំនួន​បី​មាន៖ Klang Valley, Sabah និង Labuan​ ដោយសម្រេចឲ្យអ្នកធ្វើការ​នៅ​ម៉ាឡេស៊ី​ ជាង​៧៥​ម៉ឺន​នាក់​នឹងធ្វើ​ការ​ពី​ផ្ទះ​ដោយ​ចាប់ផ្តើម​នៅ​ថ្ងៃទី​២២ ខែតុលា​។

​បើតាមលោក Mohamed Azmin Ali រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​អន្តរជាតិ​របស់​ម៉ាឡេស៊ី បាន​បញ្ជាក់នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃទី​២១ថ្មីៗនេះថា ចំនួន​កម្មករ​នៅក្នុង​វិស័យ​ផលិតកម្ម សំណង់ និង សេវាកម្ម​នៅ​តំបន់ Sabah, Selangor, Labuan, Kuala Lumpur និង Putrajaya មាន​ចំនួន​សរុប ៣,១ លាន​នាក់​។ ២៥ ភាគរយ​នៃ​ចំនួន​នេះ ដែល​ស្មើនឹង ៧៧៦,១៣៥ នាក់​ហើយ​មាន​តួនាទីគ្រប់គ្រង និង ត្រួតពិនិត្យ នឹងត្រូវ​ធ្វើការ​ពី​ផ្ទះ​។​

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​អន្តរជាតិ​របស់​ម៉ាឡេស៊ីរូបនេះ បន្តថា ដើម្បី​ទទួលខុសត្រូវ​រួមគ្នា​លើ​ការការពារ​សុខភាព​ប្រជាជន​និង​កម្មករ ក្រសួងពាណិជ្ជកម្ម​អន្តរជាតិ​និង​ឧស្សាហកម្ម នឹង​អនុវត្ត​សេចក្តីសំរេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ (MKN) សម្រាប់​បុគ្គលិក​ផ្នែក​ឧស្សាហកម្ម​ដើម្បី​អនុវត្ត​គោលនយោបាយ​ធ្វើការ​ពី​ផ្ទះ​សម្រាប់​អ្នកការ​ផ្នែក​គ្រប់គ្រង និង​ការត្រួតពិនិត្យ​។ លោក Ali ​បន្ថែមទៀតថាវិធានការ​នេះ នឹង​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​រាលដាល COVID-19​។​

​ជាមួយគ្នានោះ លោក Ali ​ក៏​លើកឡើង​ដែរ​ថា ដោយ​ពិចារណា​លើ​តម្រូវការ​វិស័យ​ឧស្សាហកម្ម ក្រសួង​នឹង​អនុញ្ញាតឱ្យ​បុគ្គលិក​អតិបរមា​១០​ភាគរយ​ធ្វើការ​នៅក្នុង​ការិយាល័យ​៤​ម៉ោង​ក្នុង​មួយថ្ងៃ​និង ៣​ដង​ក្នុង​មួយ​សប្តាហ៍​។ បន្ថែមពីនេះលោក​ បាន​ពន្យល់ថា អ្នក​ទាំងនោះ​រាប់បញ្ចូល​អ្នកទទួលបន្ទុក​ផ្នែក​គ្រប់គ្រង គណនេយ្យ ហិរញ្ញវត្ថុ រដ្ឋបាល ច្បាប់ ផែនការ​និង​បច្ចេកវិទ្យា​ព័ត៌មាន​និង​គមនាគមន៍ ហើយ​ពួកគេ​ត្រូវ​ប​អនុញ្ញាត​ឱ្យមាន​វត្តមាន​នៅក្នុង​ការិយាល័យ​ចាប់ពី​ម៉ោង​១០​ព្រឹក​ដល់​ម៉ោង​២​រសៀល​។

​ដោយឡែកលោក Mohd Khairul Adib Abd Rahman មន្ត្រី​ផ្នែក​រដ្ឋ​វិញ អគ្គនាយក​នៃ​សេវាសាធារណៈ​ម៉ាឡេស៊ីក៏បាននិយាយថា ចាប់ពី​ថ្ងៃទី​២២​នេះដែរ ការិយាល័យ​រដ្ឋ​នានា អាចមាន​វត្តមាន​មន្ត្រី​៣០​ភាគរយ​ប៉ុណ្ណោះ​។  ការអនុញ្ញាត​ឲ្យ​ធ្វើការ​នៅក្នុង​ការិយាល័យ អាចអនុវត្ត​បាន​ចំពោះ​នាយកដ្ឋាន​ណា​ដែល​ផ្ដល់​សេវាសាធារណ​ចាំបាច់​។​

​សូមបញ្ជាក់ថា បើគិត​មកដល់ពេលនេះ ម៉ាឡេស៊ី មាន​ករណី​ឆ្លង សរុប​ចំនួន​ជាង​ពីរម៉ឺន​នាក់ និង​មនុស្ស​ស្លាប់​ចំនួន ១៩៩ នាក់​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print