កុងតឺន័រសាកកម្លាំងគ្នារបួសម្នាក់រត់គេចខ្លួនម្នាក់

ចែករំលែក៖

កំពង់ស្ពឺ ៖ គ្រោះថ្នាក់​ចរាចរណ៍ រវាងរថយន្ត​ធំ​សណ្តោង​កុងតឺន័រ​២​គ្រឿង​ បណ្តាលឲ្យគាប​ជាប់តៃកុង​ឡាន​ម្នាក់ របួសធ្ងន់​ នៅកំពង់ស្ពឺ ​ហហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនារសៀល
ថ្ងៃ២៤ ខែ តុលា ឆ្នាំ​២០២០ ​
ផ្លូវជាតិ​លេខ​៤ ចន្លោះ​គឺ​ឡូ​ម៉ែត្រ ៣៨-៣៩ ភូមិ​អូរ​ក្រាំង​អំបិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។
ប្រភពបានអោយដឹងថា
រថយន្ត​ធំ​សណ្តោង​កុងតឺន័រ​២​គ្រឿង​បុក​គ្នា ខណៈ​កខណៈកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នានៅចំណុចខាងលើ។
ប្រភពពីមន្ត្រីនគរបាលចរាចរណ៍បានអោយដឹងថា
ក្រោយ​កើតហេតុ សមត្ថកិច្ច​និង​ក្រុម​សង្គ្រោះ បាន​ជួយ​នាំយក​អ្នករងរបួស​ទៅ​មន្ទីរពេទ្យ និង​សម្រួល​ចរាចរណ៍​កន្លែងកើតហេតុ​។​
ប្រភពបន្តថា
ក្នុងករណីនេះ​បណ្តាល​ឲ្យ​គ្រោះថ្នាក់​មនុស្សម្នា​ក់រងរ​បួស​ធ្ងន់ ឈ្មោះ សុខ ប៉ និង​ខូចខាត​រថយន្ត ២​គ្រឿង ធ្ងន់​១​គ្រឿង ។​

​រថយន្ត​ទី​១​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស លាយ​ក្រហម ពាក់​ផ្លាកលេខ ភ្នំពេញ 3C-4818 សណ្តោង​រ៉ឺម៉ក​ពាក់​ផ្លាកលេខ ព្រះសីហនុ 4A-0845 អ្នកបើកបរ ឈ្មោះ សុខ ប៉ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​មនោ​រម្យ ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ធ្វើដំណើរ​ពី​លិចទៅ​កើត មកដល់​ចំណុច​ខាងលើ បាន​បុក​រថយន្ត ១​គ្រឿង​ម៉ាក STERLING ពណ៌​ខៀវ ពាក់ស្លាកលេខ​ភ្នំពេញ 3C-3302 សណ្តោង​រ៉ឺម៉ក​ពាក់​ស្លាកលេខ​ភ្នំពេញ 4A-2470 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ (​ចុះ​គេចខ្លួន​) ដែល​កំពុងបើក​បរប​ញ្ច្រា​សទិស​គ្នា ។​
ក្រោយកើតហេតុ
​​រថយន្ត​ទាំង​២​គ្រឿង​ត្រូវបានសមត្ថកិច្ច​ចាត់ចែង យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ សេនាស័ក្តិ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print