អភិបាលខណ្ឌចំការមនជួបសំណេះសំណាលជាមួយក្រុមសណ្តាប់ធ្នាប់ខណ្ឌ

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ជាការលើកទឹកចិត្ត លោក ថេង សុថុល បានជួបសំណេះសំណាល និងផ្តល់រង្វាន់ដល់ប្រជាការពារខណ្ឌ ដោយបានសរសើរដល់កម្លាំងសន្តិសុខសណ្តាប់ធ្នាប់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារក្នុងការចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវបច្ចុប្បន្ន ក៏ដូចកន្លងទៅ មិនថាយប់ឬថ្ងៃ ភ្លៀងខ្យល់នោះឡើយ គឺថាកម្លាំងបានបម្រើប្រជាពលរដ្ឋ និងអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំដែលបានដាក់ជូន ។

ក្នុងឱកាសនោះដែរ លោក ថេង សុថុល ក៏បានបញ្ជាក់ថា សម្ភារដែលបានយកមកផ្តល់ជូនពេលនេះ រួមមាន អង្ករ មី ទឹកសុទ្ឋ និងថវិកា ៥ម៉ឺនរៀលផងដែរ ។

ដើម្បីចូលរួមរៀបចំសណ្តាប់ធ្នាប់របៀបរាបរយ ក្នុងមូលដ្ឋានខណ្ឌចំការមនយើងឱ្យបានល្អប្រសើរនោះ លោក ថេង សុថុល បានស្នើសុំដល់កម្លាំងសណ្តាប់ធ្នាប់ទាំងអស់ រួមសាមគ្គីជាកម្លាំង និងខិតខំបំពេញការងារ តាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ។

លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានមានមតិលើកឡើងបន្តទៀតថា សូមឱ្យមន្រ្តី និងកងកម្លាំងសណ្តាប់ធ្នាប់ទាំងអស់នៅក្នុងមូលដ្ឋានខណ្ឌបន្តនូវវប្បធម៌ការងារដ៏សកម្មផុលផុសរបស់ខ្លួនបន្តទៀត ដើម្បីបម្រើជូនបងប្អូនប្រជាជន និងរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនដល់ពួកគាត់ឱ្យស្របតាមគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាពផងដែរ។

លោក ថេង សុថុល បានណែនាំដល់កងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ត្រូវបន្តពង្រឹងសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈតាមវត្ត, តាមទីសាធារណៈ, ការសម្រួលចរាចរណ៍ និងលើកកម្ពស់ការប្រុងប្រយត្ន័ពីគ្រោះអគ្គិភ័យ។

លោកអភិបាលខណ្ឌបានស្នើឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរខណ្ឌ ក្នុងការផ្តល់ព័ត៌មានផ្សេងៗពាក់ព័ន្ធភាពមិនប្រក្រតីនៅក្នុងមូលដ្ឋាន ជាពិសេសមុខសញ្ញាប្រព្រឹត្តបទល្មើសដែលបង្កជាអសន្តិសុខសង្គម។ រាល់ការផ្តល់ព័ត៌មានរបស់បងប្អូន អាជ្ញាធរ និងរក្សាការសម្ងាត់ជូន ហើយក៏មានន័យថា បងប្អូនបានចូលរួមជាមួយអាជ្ញាធរក្នុងការអនុវត្ត គោលនយោបាយ (ភូមិសង្កាត់មានសុវត្ថិភាព) ឲ្យមានប្រសិទ្ធភាព ៕  ដោយ៖ ជីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print