ភ្នំពេញ៖គណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ នាយករដ្ឋមន្ត្រី ជាប្រធាន គ.ជ.គ.ម. និងនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១( គ.ជ.គ.ម ).ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ឯកអគ្គរដ្ឋទូត ជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជានិង ប្រធានតំណាង ចៃកា (JICA) នៅកម្ពុជាបានយកអំណោយយ៉ាងសន្ធឹកសន្ធាប់មកប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជាដែលកម្ពុជាជួបគ្រោះទឹកជំនន់ចំនួន២០ខេត្តរាជធានី។
នៅក្នុងជំនួនទ្វេភាគីគណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយលោកហង្សសាមឿន ទីប្រឹក្សាសម្តេចហ៊ុនសែននិងជាតំណាង នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១( គ.ជ.គ.ម )រវាងលោក មីកាមិ ម៉ាសាហិរ៉ូ ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព ស្ថានទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា ដោយមានចំណងមិត្តភាពដ៏យូលុងណាស់មកហើយ រដ្ឋាភិបាលជប៉ុនរវាងរាជរដ្ឋាភិបាលកម្ពុជា ចំពោះប្រជាជនកម្ពុជានិងប្រជាជនជប៉ុន ដែលជាមិត្តភក្តិដ៏ជិតស្និទ្ធ និងយូរអង្វែង និងជានិច្ចជាកាល តែងបានយកចិត្តទុកដាក់ និងចូលរួមសុខទុក្ខ ជាមួយគ្នា ក៏ដូចជាប្រជាជន នៃប្រទេសជាមិត្តតាមបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដទៃទៀតផងដែរ។
លោកមីកាមិ ម៉ាសាហិរ៉ូ មានប្រសាសន៍ថាអំណោយជំនួយសង្គ្រោះបន្ទាន់ ដែល បានពីស្ថានទូតជប៉ុន (uoin:nmamonnyn murw:iom (JICA) isinyn e,នាពេលនេះរួមមានដឹកតាមជើងយន្តហោះមកផ្ទាល់ដល់កម្ពុជាចំនួន២ជើងនៅយប់ថ្ងៃទី២៣និងថ្ងៃទី២៤តុលានេះ រួមមានឧបករណ៍ចម្រុះទឹក, ភួយ, ម៉ាស៊ីនភ្លើង ស្ថាប័ន គ .ជ.គ , កម្រាលផ្លាស្ទិក, កម្រាលគេង , និងធុងទឹកនិងសម្ភារៈផ្សេងៗទៀត ដើម្បីយក ទៅចែកជូនដល់ប្រជាជនរងផលប៉ះពាល់ បង្កដោយជំនន់ទឹកភ្លៀងធ្ងន់ធ្ងរ នៅខេត្ត បន្ទាយមានជ័យនិងតាមខេត្តដទៃទៀត គណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ ដោយផ្ទាល់ ។
លោកអនុប្រធាន(គ.ជ.គ.ម)ថ្លែងអំណគុណ យ៉ាងជ្រាលជ្រៅ និងអស់ពីដួងចិត្ត ជូនចំពោះលោកមីកាមិ ម៉ាសាហិរ៉ូ ឯកអគ្គរដ្ឋទូត នៃស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា, និងប្រធានតំណាង (JICA) នៅកម្ពុជា ដែលបានបង្ហាញពីសមានចិត្តសប្បុរស អាណិតអាសូរ ស្រឡាញ់រាប់អានប្រជាជនកម្ពុជា ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងដ៏ធ្ងន់ធ្ងរ នាំមកនូវជំនួយមនុស្សធម៌ ដ៏ថ្លៃថ្លាប្រពៃនេះ ដើម្បីជួយឆ្លើយតប និងសម្រួលដល់ជីវភាពមួយរយៈ របស់ពួកគាត់។
លោកតំណាងទេសរដ្ឋមន្រ្តីអនុប្រធានទី១ បាន ជម្រាបជូន ឯកអគ្គរដ្ឋទូត, ប្រធានតំណាង ចៃកា (JICA) ជ្រាបនូវទិន្នន័យផលប៉ះពាល់ ជាបឋម ដោយគិត ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ កម្ពុជាបាន ទទួលរងផលប៉ះពាល់ ព្រះរាជាណាចក្រកម្ពុជាក្នុងនោះមាន ប្រជាជន រងផលប៉ះពាល់ចំនួន ១៣៣,៧៩៤ គ្រួសារ ស្មើប្រមាណ៥៣៥,១៧៦នាក់, ប្រជាជនបានជម្លៀស មកទីទួលសុវត្ថិភាពចំនួន ១១,៦៤៧គ្រួសារ ស្មើប្រមាណ ៤៦,៥៥៨ នាក់, និងប្រជាជនស្លាប់ចំនួន ៣៩ នាក់។ ចំពោះទិន្នន័យរួម នៃផលប៉ះពាល់ និងខូចខាត នឹងធ្វើការប៉ាន់ប្រមាណបូកសរុប បន្ទាប់ពីជំនន់ទឹកភ្លៀង ត្រូវបានបញ្ចប់ និងឆ្លើយតបទាន់ពេលវេលា៕ ដោយ៖ សូរិយា