យុវជន៥នាក់ស្រវឹងស្រាបើករថយន្តបុករថយន្តមួយគ្រឿងខ្ទៀតប៉ះរឺុម៉កបើករត់ទៅបុករៈរថយន្ត៣គ្រឿងនិងម៉ូតូមួយទៀត

ចែករំលែក៖

ភ្នំពេញ ៖ យុវជន៥នាក់ស្រវឹងស្រាបានបើករថយន្តមួយគ្រឿង ទៅបុករថយន្តមួយគ្រឿងខ្ទៀតប៉ះរឺុម៉កកង់បី ហើយព្យាយាមបើករត់គេចខ្លួនក៏ជ្រុលទៅបុករៈរថយន្ត៣គ្រឿងនិងម៉ូតូមួយទៀត កំពុងចតស្ងៀមបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ នឹងរបួស​មនុស្ស២នាក់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលេីនេះ កាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចខាងជើងវិមានឯករាជ្យ ​តាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ចតុមុខ ខណ្ឌដូនពេញ​ ។

​តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ រថយន្តម៉ាកតាកូម៉ាក​មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AD-0338 បើកបរដោយយុវជនម្នាក់និង៤នាក់ទៀតរួមដំណើរជាមួ​យ ធ្វើដំណើរតាមបណ្តាលនរោត្តមន៍ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុក៏បួងចង្កូតបត់ទៅក្រោយវិញ​ភ្លាមនោះក៏ជ្រុលទៅបុកនិងរថយន្តម៉ាកAvansa បើកបរដោយបុរសជនជាតិកូរ៉េម្នាក់ ធ្វើដំណើរបញ្ជ្រាស់ទិសគ្នា ចំពីចំហៀងពេញទំហឹង បណ្តាលឲ្យខ្ទៀតទៅ​ប៉េះនិងរ៉ឺម៉កកង់បី ធ្វើឲ្យរងរបួសធ្ងន់២នាក់ ហើយរថយន្តបង្កបានព្យាយាមបើករត់រហូតមកដល់ចំណុចមុខហាង​យីហោ កំពង់ត្រាំង Thai Food បានជ្រុលបុករថយន្តម៉ាករ៉េងរ៉ូវ័រ ពីក្រោយខណៈរថយន្តចតស្ងៀម បណ្តាលឲ្យរុញទៅបុកនិងរថយន្តកូរ៉ូឡា ហើយបន្តរុញបុកម៉ូតូPCXមួយគ្រឿងទៀត ខ្ទាត់ទៅប៉ះរថយន្តកាមរីហាយប្រ៊ីត បណ្តាលឲ្យរងកាខូចខាតយ៉ាងដំណំ ខណៈម្ចាស់​ចត់នៅមុខហាងហើយបានចូលទៅក្នុងបាត់ សំណាងល្អមិនមានអ្នករងរបួស។

​សាក្សីដដែល បានបន្តទៀតថា បន្ទាប់ពីរថយន្តបង្កបុកឲ្យរងការខូចខាតហើយក្រុមយុវជនទាំងនោះក៏បើកទ្វាចុះព្យាយាមបើករត់តែត្រូវបានប្រជាពលរដ្ឋនិងម្ចាស់រថយន្តរងគ្រោះដេញចាប់បាន​៣នាក់និង២នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។
​ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យចំណែករថយន្តបង្ករួមទាំង​រថយន្តរងគ្រោះត្រូវបាននគរបាលជំនាញធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយា​ល័យចរាចរណ៍ជើងគោកដើម្បីដោះស្រាយតាមក្រោយ។
គួរបញ្ជាក់ផងដែរថាយុវជន៣នាក់ដែលបើករថយន្តបង្កទី១ឈ្មោះផាន់ ចាន់ ភេទប្រុស អាយុជាង២០ឆ្នាំ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទី២ឈ្មោះ ហេ សំបូរ ស្នាក់នៅម្តុំផ្សារចាស់ ខណ្ឌដូនពេញ ទី៣ឈ្មោះ សុខ គន្ធា ភេទប្រុស ស្នាក់នៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ៕ស ដារ៉ា

20150715-095238.jpg

20150715-095309.jpg

20150715-095313.jpg

...

20150715-095318.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print