ក្រុមកាំភ្លើងធំArsenalបានយកឈ្នះលើក្រុមចចក Leicester ដែលជាក្រុមឈរកំពូលតារាងអង់គ្លេសPremier Leagueដោយលទ្ធផល២-១នៅក្នុងទឹកដី Emirates របស់ខ្លួន។
ក្រុមភ្ញៀវបាននាំមុខមុននៅនាទី៤៥មុនចប់តង់ទី១ ដែលស៊ុតបាល់ប៉េណាល់ទីដោយកីឡាករ Jamie Vardy។ ប៉ុន្តែក្រុម ចចក Leicesterបាននៅសល់គ្នាតែ១០នាក់ក្នុងតង់ទី២ ដោយកីឡាករ Danny Simpsonទទួលបានកាតក្រហមនៅនាទី៥៤។
ក្រុមម្ចាស់ផ្ទះបានធ្វើការវាយសម្រុកយ៉ាងខ្លាំងខណៈមានកំលាំងច្រើនជាង ភ្ញៀវដោយអាចស៊ុតបាល់បញ្ចូលទីដោយកីឡាករអង់គ្លេស Theo Walcottនៅនាទី ៧១ ហើយកីឡាករស្បែកខ្មៅ Danny Welbeck រកបាន១គ្រាប់ទៀតជិតចប់ការប្រកួតទៅហើយ។
ទោះបីជាបរាជ័យក៏ដោយក៏ក្រុម Leicesterនៅតែនាំមុខកំពូលតារាងអង់គ្លេសPremier Leagueដដែលដោយមាន៥៣ពិន្ទុហើយក្រុមកំាភ្លើងធំឡើងមកលេខ២មាន៥១ពិន្ទ។
...