ក្រុមAC Milanបានទទួល៣ពិន្ទុបន្ថែមទៀតក្រោយយកឈ្នះលើក្រុម Genoa ដោយលទ្ធផល២-១នៅក្នុងទឹកដី San Siroរបស់ខ្លួនក្នុងក្របខណ្ឌអ៊ីតាលី Serie A។
២គ្រាប់របស់ក្រុមAC Milanកើតចេញពីខ្សែប្រយុទ្ធ Carlos Bacca និងកីឡាករជប៉ុន Keisuke Honda ចំណែកក្រុមភ្ញៀវបានរកគ្រាប់បាល់បានមួយគ្រាប់ ដោយកីឡាករ Alessio Cerciនៅនាទី៩០ចុងម៉ោងទៅហើយ។
ជ័យជម្នះនេះធ្វើឲក្រុមAC Milanមាន៤៣ពិន្ទុតាមពីក្រោយក្រុមលេខ៣Roma ចំនួន ៤ពិន្ទុ។ ពួកគេសង្ឃឹមថានឹងអាចដណ្តើមយកកៅអីមួយនៅក្របខណ្ឌ Champions Leagueនៅរដូវកាលក្រោយ។
...