ករណីបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ២នាក់កាលពីវេលាមោ៉ង១៦ៈ៣០នាទីរសៀលនេះនៅខណ្ឌច្បារអំពៅ

ចែករំលែក៖

 

ភ្នំពេញៈ ករណីបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ២នាក់កាលពីវេលាមោ៉ង១៦ៈ៣០នាទីរសៀលថ្ងៃទី១៤/០២/២០១៦ នៅចំនុច ផ្លូវបេតុង ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
សមត្ថកិច្ចបានអោយដឹងថាៈ កម្លាំង អ.ហ ខណ្ឌច្បារអំពៅបានបង្ក្រាបជាក់ស្តែងនៅចំនុចខាងលើនឹងធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ៈ
១.វី ការីន ភេទ ប្រុស អាយុ២៩ឆ្នាំមុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ
២.មា៉ត តាហ្សា ភេទ ប្រុស អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និងចាប់ដកហូតវត្ថុតាងបានៈ
១.ក្រាមពណ៌សរថ្លា(សង្ស័យសារធាតុញៀន)ចំនួន១៥កញ្ចប់តូច។
២.ទូរសព្ទ័០១គ្រឿង ៣.ម៉ូតូ០១គ្រឿង
៤.កាតអេធីអឹមចំនួន០១សន្លឹក
៥.កាបូបលុយចំនួន០២នឹងប្រាក់រៀលចំនួន១១៥០០រៀល និងបានបញ្ជូនជនសង្ស័យនឹងវត្ថុតាងទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន អ.ហរាជធានីភ្នំពេញដើម្បីបន្តនិតិវិធី។ សុខ ខេមរា

image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print