ស្រ្តីម្នាក់ឈឺពោះឆ្លងទន្លេឱ្យប្អូនប្រុសដឹកតាមម៉ូតូទៅមណ្ឌលសុខភាពស្រាប់តែសម្រាលបានទារិកានៅពាក់កណ្តាលផ្លូវ

ចែករំលែក៖

ខេត្តរតនគិរី៖ ស្រ្តីម្នាក់បានឈឺពោះឆ្លងទន្លេ ហើយបានឱ្យប្អូនប្រុសដឹកតាមម៉ូតូទៅមណ្ឌលសុខភាពស្រុកស្រាប់តែទៅដល់ពាក់កណ្ដាលផ្លូវក៏ឈឺពោះខ្លាំងសម្រាលកូនតែម្ដង។

ហេតុការណ៍ស្រ្តីសម្រាលកូននៅតាមផ្លូវនេះបានកើតឡើងកាលពីវេលាម៉ោង៩ៈ៣០នាទីព្រឹកថ្ងៃទី២៦ខែតុលា ឆ្នាំ២០២០នៅត្រង់ចំណុចភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី។

លោកវរសេនិយ៍ឯក សូយ សំណាង អធិការនគរបាលស្រុកអូរយ៉ាដាវបានឱ្យដឹងថា ស្រ្តីឆ្លងទន្លេតាមផ្លូវនោះ
មានឈ្មោះ ទូច សុខខឿន អាយុ៣០ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី។

លោកបន្តថា ស្រ្តីខាងលើ​ពេលឈឺពោះឆ្លងទន្លេក៏បានជិះម៉ូតូជាមួយនិឹងប្អូនទៅរកពេទ្យនៅមណ្ឌលសុខភាព លុះមកដល់ពាក់កណ្ដាលផ្លូវក៏ឈឺពោះខ្លាំងសម្រាលកូនតែម្ដង។

ក្រោយពីលោកទទូលបានដំណឹងនេះភ្លាមលោកក៏បានដឹកនាំកម្លាំងវេនប្រចាំបញ្ចាទី១សហការជាមួយកម្លាំងប៉ុស្តិ៍ប៉ក់ញ៉ៃ យករថយន្តសារ៉ែនជួយសង្រ្គោះដឹកជញ្ជូនទៅកាន់មណ្ឌលសុខភាពទាន់ពេលវេលា ប្រកប​ដោយសុវត្តិភាព​ផងដែរនៅមណ្ឌលសុខភពស្រុកអូរយ៉ាដាវ។

លោកបន្តទៀតថា ស្រ្តីឆ្លងទន្លេមានប្តីឈ្មោះ ស៊ឹម បឿន អាយុ៤៥ឆ្នាំ ជនជាតិ ខ្មែរ មានមុខរបរជាកម្មករធ្វើចម្ការ។
នៅក្នុងបន្ទុកមាមកូនចំនួន៦នាក់ស្រី៤នាក់ ទារិកាចុងក្រោយជាកូនស្រីទី៤ ហើយមានស្រុកកំណើតនៅភូមិជើងទឹក ឃុំអូរលាវ ស្រុកកំពង់លាវ ខេត្ត​ព្រៃវែងបានមករស់នៅភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្ត​រតនគិរី​។​

នៅក្នុងស្រុកអូរយ៉ាដាវមាន៧ឃុំ ស្មើ២៩ ភូមិ ប្រជាពលរដ្ឋត្រូវបានកងកម្លាំងនគរបាលស្រុកតែងតែជួយផ្តល់សេវាដឹកជញ្ជូនទៅមកមណ្ឌលសុខភាព ឬទៅមន្ទីរពេទ្យបង្អែកស្រុកបរកែវនិងបន្តទៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរីតែម្តង។
ពេលខ្លះ១ថ្ងៃ មាន៣នាក់ក៏មានហើយទើបតែរយៈពេល ២ឆ្នាំប៉ណ្ណោះអធិការ ដ្ឋានទើបមានសេវាជួយដឹកស្ត្រីឈឺពោះឆ្លងទន្លេ ហើយនិងអ្នកជំងឺតាមបណ្តាភូមិ ឃុំក្នុងស្រុកទាំងមូលបែបនេះ។

បើប្រជាពលរដ្ឋគាត់គ្មានបណ្ណក្រីក្រខាងអធិការដ្ឋានជាអ្នកចេញសេវាពេទ្យជូនពួកគាត់ទៀតផង៕
ដោយ៖ ជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print