សម្តេចប្រធានរដ្ឋសភា សាទរនិងវាយតម្លៃខ្ពស់ពីសមិទ្ធផលបេសកកម្មការទូតរបស់ឯកអគ្គរដ្ឋទូត ប្រទេសសឹង្ហបុរីចប់អាណត្តិ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងឱកាសអនុញ្ញាតឲ្យលោក ម៉ៃខើល តាន់ កេង ស៊ឹង (Michael Tan Keng Siong) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសឹង្ហបូរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិ បានចូលជួបសម្តែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នៅវិមានរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ និងពេញចិត្តចំពោះ សមិទ្ធផល បេសកកម្មការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតសឹង្ហបូរី  ដែលបានធ្វើឲ្យទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកម្ពុជា និងសឹង្ហបុរីមានការរីកចម្រើនជាលំដាប់ ក្នុងនោះ វិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈដែលបានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍនៅកម្ពុជា។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានអរគុណដល់សឹង្ហបុរី ដែលបានជួយអភិវឌ្ឍវិស័យធនធានមនុស្សដល់កម្ពុជា ជាពិសេសការបណ្តុះបណ្តាលរយៈពេលខ្លី ដល់មន្រ្តីកម្ពុជា ជិតមួយម៉ឺននាក់ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្រោមគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន IAI

ក្នុងឱកាសនោះដែរលោក ម៉ៃខើល តាន់ កេង ស៊ឹង បានថ្លែងអំណរគុណជ្រាលជ្រៅ ដល់សម្តេចប្រធានរដ្ឋសភាបាន អនុញ្ញាតឱ្យឯកឧត្តមបានចូលជម្រាបលា និងបានលើកឡើងថា ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ ទ្វេភាគី មានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ នៅលើស្ទើគ្រប់វិស័យ មានទំាងវិស័យនយោបាយ វិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្តូរទស្សនកិច្ចរវាងប្រជាជនប្រទេសទាំងពីរ។ លើសពីនេះ ទៅទៀត ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅតែតមានដំណើរការ ទោះបីជា មានការរំខានដោយ បញ្ហាជំងឺកូវីដ១៩យ៉ាងណាក្តី

ឯកអគ្គរដ្ឋទូតរូបនេះ បានលើកឡើងទៀតថា រដ្ឋសភាកម្ពុជានិងសឹង្ហបុរី បានសហការគ្នាយ៉ាងល្អ ទៅវិញទៅមក តាមរយៈការជំរុញឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ច និង បានគាំទ្រគ្នាទៅវិញទៅមកនៅលើឆាក អន្តរជាតិ តាមរយៈវេទិកាសភានានាដូចជា AIPA និងAPPF ជាដើមនោះ។

គួរបញ្ជាក់ថា សម្តេចអគ្គមហាញាចក្រី ហេង សំរិន និងលោកឯកអគ្គរដ្ឋទូត ចប់អាណត្តិមានជំជឿយ៉ាងមុតមាំថា កម្ពុជានិងសិង្ហបុរី ដែលមានទំនាក់ទំនងជា មួយគ្នាតាំងពីឆ្នាំ១៩៦៥ មកនោះ នឹងត្រូវបានបន្តពង្រឹង ពង្រីក និងរីកចម្រើនទៅមុខថែមទៀត៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print