នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រឈមនឹងគំនាបឲ្យលាលែងចេញពីតំណែង

ចែករំលែក៖

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Muhyiddin Yassin ប្រឈមនឹងសំណើឲ្យលោកលាលែងចេញពីតំណែង។ នៅពេលនេះសភាមិនមានទំនុកចិត្តលើរូបលោកទៀតឡើយ​ក្រោយពេលដែល​សំណើរប្រកាសអាសន្នទប់ស្កាត់ការឆ្លងរាលដាលកូវីដ​១៩ ត្រូវសភាច្រានចោល។
ជាមួយគ្នានោះដែរព្រះមហាក្សត្រ​ម៉ាឡេស៊ី ក៏បានបដិសេធ ប្រកាសអាសន្ន​ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​១៩
ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​១៩​​ផ្ទុះឡើងជាថ្មី នៅម៉ាឡេស៊ី នាយករដ្ឋមន្ត្រី Muhyiddin Yassin បានស្នើប្រកាសអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាល និង ការខាតបង់សេដ្ឋកិច្ច។ សំណើររបស់លោក ត្រូវបានក្រុមប្រឆាំង និង អ្នកជំនាញបដិសេធ​​ ថានោះជាលេសដើម្បីឲ្យលោក នាយករដ្ឋមន្ត្រី ​ផ្អាកដំណើរការសភា​ បញ្ជៀសការថ្កោលទោសពីរដ្ឋសភា។
អ្វីដែលចាប់អារម្មណ៍នោះគឺ ព្រះមហាក្សត្រ Al-Sultan Abdullah កាលពីថ្ងៃទី​២៥ខែតុលា បានបដិសេធដំណើរ​ប្រកាសអាសន្ននៅទូទាំងប្រទេស របស់នាយករដ្ឋមន្ត្រី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​១៩ ។ ជាមួយគ្នានេះព្រះមហាក្សត្រ បានអំពាវនាវឲ្យបញ្ចប់ ការប្រឈមមុខបញ្ហានយោបាយ ខណៈក្រុមប្រឆាំងស្នើឲ្យលោកនាយករដ្ឋមន្ត្រីលាលែងចេញពីតំណែង​៕ ដោយ៖ធីរីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print