Hazard មានឈ្មោះក្នុងក្រុមដើម្បីធ្វើដំណើរទៅប៉ះក្រុម Monchengladbach ថ្ងៃនេះ

ចែករំលែក៖

ក្រុមអធិរាជស Real Madrid បានដាក់ឈ្មោះកីឡាកររួចហើយដើម្បីធ្វើដំណើរទៅទឹកដីអាល្លឺម៉ង់សម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League នៅថ្ងៃអង្គារនេះជាមួយក្រុម Borussia Monchengladbach ខណៈដែលខ្សែបម្រើប្រយុទ្ធ Eden Hazard ត្រូវបានកោះហៅសម្រាប់ការប្រកួតនៅប្រទេសអាល្លឺម៉ង់មួយនេះ។

កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះមិនទាន់បានលេងនៅឡើយទេនៅរដូវកាលនេះបន្ទាប់ពីរងរបួសសាជាថ្មី។ ការរងរបួសគឺជាបញ្ហាមួយចាប់តាំងពីគាត់បានមកដល់ Real Madrid ដោយបញ្ហាកជើងបានដាក់កម្រិតលើការចុះហត្ថលេខារបស់តារាឆ្នើមរូបនេះមកត្រឹមតែ២២ប្រកួតកាលពីឆ្នាំ២០១៩-២០២០ ។

Hazard បានហ្វឹកហាត់ជាមួយក្រុមកាលពីថ្ងៃអាទិត្យ ខណៈដែល Real Madrid បានត្រលប់មកធ្វើការហ្វឹកហាត់វិញបន្ទាប់ពីប្រកួត El Clasico ហើយឥឡូវនេះគាត់គឺជាកីឡាករ ម្នាក់ក្នុងចំណោមកីឡាករ២១នាក់នៅក្នុងចំណោមកីឡាករក្នុងក្រុមពាក់កណ្តាលសប្តាហ៍នេះ។

រីឯកីឡាករដែលមិនមានឈ្មោះក្នុងការប្រកួតនៅថ្ងៃអង្គារនេះគឺខ្សែការពារខាងស្តាំ Dani Carvajal និង Alvaro Odriozola ក៏ដូចជា Nacho ដែលជាជម្រើសជំនួសសំខាន់សម្រាប់ខ្សែការពារ។ ចំណែកកីឡាករ Martin Odegaard និង Mariano ក៏អវត្តមានដែរដោយសារបញ្ហារបួស។

បញ្ជីឈ្មោះកីឡាករពេញលេញរបស់ Real Madrid សម្រាប់ដំណើរទៅជួបក្រុម Borussia Monchengladbach មានដូចជា៖ កីឡាករ Thibaut Courtois, កីឡាករ Andry Lunin, កីឡាករ Diego Altube, កីឡាករ Eder Militao, កីឡាករ Sergio Ramos, កីឡាករ Raphael Varane, កីឡាករ​ Marcelo, កីឡាករ Ferland Mendy, កីឡាករ Santos, កីឡាករ Toni Kroos, កីឡាករ Luka Modric, កីឡាករ Casemiro, កីឡាករ Fede Valverde, កីឡាករ Isco, កីឡាករ Eden Hazard, កីឡាករ Karim Benzema, កីឡាករ Marco Asensio, កីឡាករ Lucas Vazquez, កីឡាករ Luka Jovic, កីឡាករ Vinicius និងកីឡាករ Rodrygo ៕

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print