កីឡាការិនីវាយតឺន្នីសលំដាប់ទី៣ Aryna Sabalenka បានយកឈ្នះកីឡាការិនីមិត្តរួមជាតិ Victoria Azarenka ក្នុងលទ្ធផល ៦-២ និង ៦-២ ដើម្បីឈ្នះការបើកឆាកកម្មវិធី J&T Banka Ostrava Open និងការប្រកួតវគ្គផ្តាច់ព្រ័ត្រ WTA លើកដំបូងកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។
អតីតកីឡាករលេខ១ពិភពលោក Azarenka ដែលមានទម្រង់លេងខ្ពស់ជាងគេចាប់តាំងពីកីឡាវាយតឺន្នីស បានចាប់ផ្តើមឡើងវិញបន្ទាប់ពីការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ត្រូវការពេលវេលាព្យាបាលនៅក្នុងសិតទី២ ហើយបានបញ្ចប់ការប្រកួតនៅក្នុងរយៈពេល៦៨ នាទី។
ក្រោយប្រកួតចាញ់ Azarenka បាននិយាយថា “ខ្ញុំចង់អបអរសាទរជាដំបូងចំពោះ Aryna និងក្រុមរបស់នាងនៅសប្តាហ៍ដ៏ល្អមួយ។ ខ្ញុំរីករាយដែលបានលេងជាមួយអ្នកនៅវគ្គផ្តាច់ព្រ័ត្រ តែជាអកុសលមិនមែនជាវិធីល្អបំផុតនោះទេ។ សូមអរគុណអ្នករាល់គ្នានិងសូមមានសុវត្ថិភាព”។
Sabalenka ត្រូវតស៊ូពីរដងពីការបរាជ័យជាលើកទី ១ ប្រឆាំងនឹងកីឡាការិនីអាមេរិក Coco Gauff និងបន្ទាប់មកប៉ះជាមួយកីឡាការិនីអេស្ប៉ាញ Sara Sorribes Tormoto ដើម្បីឈានដល់វគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែមិនបានបង្ហាញសញ្ញាណាមួយនៃភាពមិនស៊ីចង្វាក់គ្នាដែលតែងតែធ្វើឱ្យនាងខកចិត្តនៅលើឆាកធំនោះទេ។
ក្រោយចប់ការប្រកួត Sabalenka បានប្រាប់គូប្រកួតរបស់នាងថា “នេះមិនមែនជាការប្រកួតផ្តាច់ព្រ័ត្រល្អបំផុតទេ សង្ឃឹមថាអ្នកនឹងធូរស្រាលក្នុងពេលឆាប់ៗនេះ។ អរគុណអ្នកទាំងអស់គ្នាដែលបានធ្វើក្នុងសប្តាហ៍នេះ ខ្ញុំរីករាយនឹងខ្លួនខ្ញុំជារៀងរាល់ថ្ងៃនៅទីនេះ” ៕
ដោយ៖ ភារៈ