ទីបំផុត! រដ្ឋាភិបាលក្រុង​ប៉េកាំង សម្រេច​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​លក់​អាវុធ និង​បច្ចេកវិទ្យា​របស់​អាមេរិក ដែល​បាន​លក់​អាវុធ​ឲ្យ​កោះ​តៃវ៉ាន់

ចែករំលែក៖

អន្តរជាតិ៖ ទីបំផុតរដ្ឋាភិបាលទីក្រុងប៉េកាំង បានសម្រេចដាក់ទណ្ឌកម្មលើក្រុមហ៊ុនលក់អាវុធ និងបច្ចេកវិទ្យារបស់អាមេរិក ដែលបានលក់អាវុធឲ្យកោះតៃវ៉ាន់នាពេលថ្មីៗនេះ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian នៅថ្ងៃទី២៦ខែតុលា ម្សិលមិញនេះ។

បើតាមការអះអាងពីក្រសួងការបរទេសចិន ថ្ងៃទី២៦ ខែតុលាបានប្រកាសពីចំណាត់ការលើអាមេរិក ដែលបានលក់អាវុធឲ្យតៃវ៉ាន់។ជាក់ស្តែង លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ បានលើកឡើងយ៉ាងដូច្នេះថា «​ដើម្បីការពារផលប្រយោជន៍ជាតិចិន រដ្ឋាភិបាលសម្រេចចាត់វិធានការដ៏សំខាន់បំផុត ដើម្បីដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិក ដែលចូលរួមលក់អាវុធឲ្យតៃវ៉ាន់​»​

សូមជម្រាបថា កាលពីថ្ងៃទី២២ ខែតុលាថ្មីៗនេះ ក្រសួងការបរទេសអាមេរិ បានអនុញ្ញាតជាផ្លូវការក្នុងការលក់អាវុធឲ្យតៃវ៉ាន់ ក្នុងតម្លៃប្រមាណ ,ពាន់លានដុល្លារ អាវុធប្រភេទនោះមានដូចជា៖ ឧបករណ៍សម្រាប់ផ្តល់សញ្ញា (Sensor), មីស៊ី និងរថយន្តបាញ់គ្រប់រ៉ុក្កែតជាដើម បន្ទាប់ពីសេចក្តីប្រកាសខាងលើ ចិនបានចេញមកព្រមានអាមេរិកឲ្យលុបចោលការលក់អាវុធ និងព្រមានចាត់វិធានការឲ្យសមស្របបំផុត

ក្រសួងការបរទេសចិន បានបញ្ជាក់ទៀតថា ក្រុមហ៊ុនអាមេរិកទាំងនោះរួមមាន៖ក្រុមហ៊ុន Lockheed Martin, ក្រុមហ៊ុន Boeing Defense និង ក្រុមហ៊ុន Raytheon​ ចំពោះការដាក់ទណ្ឌកម្មនេះ គឺផ្អែកលើកំណត់ត្រាដ៏ច្រើនលើសលុប ដែលក្រុមហ៊ុនបានលក់អាវុធឲ្យតៃវ៉ាន់យ៉ាងណាមិញ អ្នកនាំពាក្យក្រសួងការបរទេសចិន មិនបានបញ្ជាក់ពីទំហំកំណត់ត្រា ព័ត៌មានលម្អិតនៃទណ្ឌកម្មដែរ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ចិន CGTN​

គួរបញ្ជាក់ផងថា នេះមិនមែនជាលើកទីទេ ដែលទីក្រុងប៉េកាំងប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិក ដែលបានលក់អាវុធឲ្យតៃវ៉ាន់ព្រោះកន្លងទៅកាលពីខែកក្កដាក្រសួងការបរទេសចិន ក៏បានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុន Lockheed Martin ដែរ បន្ទាប់ពីអាមេរិកយល់ព្រមលក់គ្រឿងបង្គុំខែលការពារមីស៊ី Patriot ឲ្យតៃវ៉ាន់ ក្នុងតម្លៃ ៦២០លានដុល្លារផងដែរ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print