ទាហានអាមេរិកនិងជប៉ុនដល់ទៅ​៤៦ពាន់នាក់ចូលរួមធ្វើសមយុទ្ធ Keen Sword 21​

ចែករំលែក៖

សមយទ្ធជាទ្រង់ទ្រាយធំ​​រវាងកម្លាំងទាហាន​ជប៉ុននឹងអាមេរិក ដោយមានយន្តហោះចម្បាំងដល់ទៅ​១០០គ្រឿង​ និងក្រុមនាវាផ្ទុកយន្តហោះUSS Ronald Reagan ​។ សមយុទ្ធត្រូវបានធ្វើឡើងនៅតំបន់សមុទ្រកោះ​អូគីណាវ៉ា ប្រទេសជប៉ុន។
សមយុទ្ធមានឈ្មោះថា Keen Sword 21 ចាប់ផ្តើមនៅថ្ងៃទី​២៦ខែតុលា ដល់ធ្ងៃទី៥ខែវិច្ឆិកា នៅតំបន់សមុទ្រជិតកោះអូគីណាវ៉ា ។ ទាហានប្រទេសទាំងពីរដល់ទៅ ៤៦០០០នាក់ចូលរួម ក្នុងនោះមាន ៩០០០នាក់មកពីកម្លាំងទាហានជើងទឹក ​ជើងគោកនិងអាកាស​អាមេរិក ដែលឈរជើងនៅក្នុងទឹកដីជប៉ុន។ ក្រៅពីនេះមានក្រុមនាវាផ្ទុកយន្តហោះ​ដែលមានយន្តហោះចម្បាំងដល់ទៅ​១០០គ្រឿងគ្រប់ប្រភេទ​។
ក្រៅពីនេះនៅមានយន្តហោះទម្លាក់គ្រាប់បែកB-1B Lancer បានហោះហើរពីអាមេរិកសំដៅទៅជប៉ុនចូលរួមធ្វើសមយុទ្ធនោះ​ផងដែរ​។ គោលដៅក្នុងការធ្វើសមយុទ្ធនោះដើម្បីបង្កើនកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ និងការពារជប៉ុនពេលមានសង្គ្រាមវាយប្រហារកើតឡើង​។
កន្លងមកនាវា​វាយឡើងគោគUSS America បានធ្វើសមយុទ្ធ សហការ ជាមួយយន្តហោះចម្បាំង F-35A វាយឡើងគោកប្រកបដោយជោគជ័យ​។ កាលពីខែកក្កដា កន្លងមក អាមេរិកបានអនុម័តលក់យន្តហោះចម្បាំងដល់ទៅ​​១០៥គ្រឿងប្រភេទ F-35 ឲ្យទៅជប៉ុនផងដែរ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print