ប្រាក់ចំណាយសម្រាប់ការបោះឆ្នោតអាមេរិកឆ្នាំ​២០២០ខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ដល់ទៅ​១១ពាន់លានដុល្លារអាមេរិក​

ចែករំលែក៖

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកឆ្នាំ​២០២០នេះត្រូវបានវាយតម្លៃថា​ជាការចំណាយខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ​ការបោះឆ្នោត។ សរុបប្រាក់ចំណាយទាំងអស់មានដល់ទៅ​១១ពាន់លានដុល្លារអាមេរិក​។
តាមតួលេខស្តីពីការចំណាយសម្រាប់បោះឆ្នោតអាមេរិកនាពេលកន្លងមក មានដូចជា នៅឆ្នាំ​២០០០ ​ប្រាក់ចំណាយទៅលើការបោះឆ្នោតមានតែ ៤,១ពាន់លានដុល្លារ​ប៉ុណ្ណោះ​ ពេលនោះលោកប៊ូសជាប់ឆ្នោត​។
ការបោះឆ្នោតឆ្នាំ​២០០៤ ប្រាក់ចំណាយ​សរុប​៥,៥ ពាន់លានដុល្លារ​ ហើយអតីតប្រធានាធិបតី
ប៊ូសបន្តជាប់ឆ្នោត​អាណត្តិទីពីរ​។
នៅឆ្នាំ​២០០៨ ប្រាក់ចំណាយសម្រាប់ការបោះឆ្នោតក៏បានកើនឡើងដល់​៦,៤ពាន់លានដុល្លារ​ ពេលនោះ លោកអូបាម៉ា ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ។ នៅឆ្នាំ​២០១២​លោក អូបាម៉ាបន្តជាប់ឆ្នោតអាណត្តិទីពីរ ​ដែលពេលនោះមានប្រាក់ចំណាយសម្រាប់ការបោះឆ្នោតកើនឡើងដល់ ៧,១ពាន់លានដុល្លារ​។
ដោយឡែកការបោះឆ្នោតនៅឆ្នាំ​២០១៦ រវាងបេក្ខភាពប្រធានាធិបតី​ដូណាល់ ត្រាំ និងលោកស្រីហ៊ីលឡារី គ្លីនតុនមានប្រាក់ចំណាយ​សម្រាប់រៀបចំការបោះឆ្នោតមាន​៧,២ពាន់លានដុល្លា ។
ដោយឡែកប្រាក់ចំណាយសម្រាប់ការបោះឆ្នោត ឆ្នាំ​២០២០ មានដល់ទៅ ១០,៩ពាន់លានដុល្លារ គឺជាចំនួនច្រើនលើសលប់ ដោយសារតែការឆ្លងរាលដាកកូវីដ​-១៩​ហើយពលរដ្ឋអាមេរិកត្រូវបោះឆ្នោតតាមរយៈប្រៃសណីយ៍ ទើបមានការចំណាយកើនឡើងខ្ពស់បែបនេះ ៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print