ពលរដ្ឋ ចោទប្រកាន់ លោកឧកញ៉ា ម៉ី រដ្ឋា លក់ដីខ្យល់ជាង៣ហិកតា

ចែករំលែក៖

ខេត្តកោះកុង៖ ពលរដ្ឋ បានចោទប្រកាន់ លោកឧកញ៉ា ម៉ី រដ្ឋា  ថា បានលក់ដីខ្យល់ជាង៣ហិកតា នៅចំណុចភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

តាមការអោយដឹងពីលោក ពិន សុផា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ កន្លងទៅ លោកបានទិញដីមួយកន្លែងទំហំ៣២.៣២៩ម៉ែត្រការ៉េ ស្ថិតនៅភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ពីលោកឧកញ៉ា ម៉ី រដ្ឋា ដោយព្រមព្រៀងគ្នាក្នុង១ម៉ែត្រការ៉េ តម្លៃ៩០ដុល្លារ និង មានធ្វើកិច្ចសន្យាត្រឹមត្រូវ ។

លោក ពិន សុផា បន្តថា លោកបានបង់ប្រាក់កក់សរុបចំនួន១៤៥.០០០ដុល្លារ ទៅអោយលោកឧកញ៉ា ម៉ី រដ្ឋា ។ លុះពេល លោកចូលទៅឈូសឆាយដីដែលលោកទិញ នោះ ស្រាប់តែម្ចាស់ដីពិតប្រាកដដែលមានប្លង់រឹងត្រឹមត្រូវចេញមុខមករារាំងហាមមិនអោយឈូសឆាយ ។

ពេលនោះ ទើបលោកដឹង ថា លោកចាញ់បោក លោកឧកញ៉ា ម៉ី រដ្ឋា ដែលលក់ដីខ្យល់អោយលោក ។ បន្ទាប់ពីដឹងថា ដីដែលលោកឧកញ៉ា ម៉ី រដ្ឋា យកមកលក់អោយ គឺ ជាដីរបស់អ្នកដទៃ នោះ លោកបានទាក់ទងទៅលោកឧកញ៉ា ម៉ី រដ្ឋា ជាបន្តបន្ទាប់ដើម្បីដោះស្រាយយកលុយវិញ ។ ប៉ុន្តែលោកឧកញ៉ា ម៉ី រដ្ឋា ចេះតែសន្យាទៅថ្ងៃនេះ ឬ ថ្ងៃនោះ និង អោយរង់ចាំរហូតមកទល់ពេលនេះ ។

ទោះបីយ៉ាងណា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នេះ ពុំទាន់អាចរកលេខទូរស័ព្ទដើម្បីសុំការបំភ្លឺពីលោកឧកញ៉ា ម៉ី រដ្ឋា បាននៅឡើយទេ ។

មជ្ឈដ្ឋានជាច្រើន មើលឃើញថា អ្នកមានងារជាឧកញ៉ា ខ្លះ ដើរយកតែកេរ្តិ៍ឈ្មោះដើរបោកប្រាស់អ្នកដទៃ តាមគ្រប់រូបភាព ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ប៉ុណ្ណោះ ៕ ដោយ៖ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print