ភ្នំពេញ៖ នៅវេលាម៉ោង៧:៤៥នាទីព្រឹកថ្ងៃទី១៥.០២.២០១៦មានកម្មកររោងចក្រឈ្មោះ ម៉ូស ហ្គាមិន ដែលស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានកម្មករ-កម្មការនីបាននាំគ្នាចូលរួមធ្វើកូដកម្មប្រហែលជាង៥០នាក់មិនព្រមចូលធ្វើការ ដោយកូដកម្មនេះឃើញមានការដឹកនាំពីខាងសហព័ន្ធសហជីពស្មារតីកម្មករខ្មែរ លោក មុំ សៀក និងសម្ព័ន្ធសហជីពកម្មរខ្មែរដឹកនាំដោយ លោក ជា សុផា បានបន្តនិងដឹកនាំធ្វើកូដកម្មដទាមទារសុំអោយថៅបើកប្រាក់ខែជូនកម្មករតាមច្បាប់ការងារ(ព្រោះបច្ចុប្បន្នថៅកែរត់ចោលមិនទទួលខុសត្រូវ)។
បច្ចុប្បន្នពុំទាន់មានតំណោះស្រាយទេទើបនៅថ្ងៃទី១៥.០២.២០១៦ពួកគាត់បានដង្ហែក្បួនទៅក្រសួងការងារដើម្បីរកដំណោះស្រាយជូនពួកគាត់៕
...
ដោយ៖ សុខ ខេមរា