រដ្ឋាភិបាលប៉េរូ ដើម្បីស្តារប្រទេសឡើងវិញពីវិបត្តិ COVID-19 ទុកថវិកា២៦ពាន់លានដុល្លារ

ចែករំលែក៖

អន្តរជាតិ៖ បើតាមការអះអាងពីប្រធានាធិបតីប៉េរូលោក Martin Vizcarra បានប្រកាសថា រដ្ឋាភិបាលប្រទេសរបស់ខ្លួន បានសម្រេចទុកថវិកាចំនួន៩០ពាន់លានសូល (ប្រមាណ២៦ពាន់លានដុល្លារ) ដែលវាជាផ្នែកមួយនៃគម្រោងការស្តារសេដ្ឋកិច្ចឡើងវិញ ដើម្បីយកឈ្នះលើផលប៉ះពាល់ ដោយសារការរាតត្បាតពីវីរ៉ុស COVID-19

ទីភ្នាក់ងារសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បានចេញផ្សាយថា លោកប្រធានធិបតីប៉េរូ បានលើកឡើងថា សមត្ថភាពក្នុងការឆ្លើយតបនឹងវិបត្តិសុខភាព ដើរទន្ទឹមគ្នាជាមួយនឹងផែនការស្តារសេដ្ឋកិច្ចឡើងវិញ ដែលត្រូវបានគេចាត់ទុកថា ជាផ្នែកមួយនៃមហិច្ឆតាបំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។

បើយោងតាមវិទ្យាស្ថានជាតិស្ថិតិ និងព័ត៌មានវិទ្យាសាស្ត្រ បានបង្ហាញថា សរុបមានជនជាតិប៉េរូ ចំនួន៦.៧២០.០០០នាក់ បានបាត់បង់ការងារនៅក្នុងត្រីមាសទី២ នៃឆ្នាំនេះ ដោយសារវិធានការបិទប្រទេស ដើម្បីគ្រប់គ្រងការរីករាលដាល នៃវីរ៉ុស។

សូមជម្រាបថា គម្រោងនេះរួមបញ្ចូលទាំងជំនួយហិរញ្ញវត្ថុ សម្រាប់គ្រួសារក្រីក្រ ចំនួន២,៨លាននាក់ និងកម្មករក្រៅផ្លូវការចំនួន៨០០.០០០នាក់ផងដែរ។ បច្ចុប្បន្ននេះ ប្រទេសប៉េរូ បើគិតមកទល់ពេលនេះ មានករណីឆ្លងវីរ៉ុសចំនួន៨៩០.៥៧៤ករណីជាមួយនឹង៤៣.១៩៧ករណីស្លាប់៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print