បោះឆ្នោតអាមេរិក៖ លោកបៃឌិន​ទទួលបានដំណឹងល្អ ក្នុងរដ្ឋយុទ្ធសាស្ត្រ

ចែករំលែក៖

អាមេរិក៖ តាមលទ្ធផលស្ទង់មតិ មុនពេលបោះឆ្នោតអាមេរិក របស់បណ្តាញព័ត៌មាន Reuters/Ipsos ​ដែលបានប្រកាសកាលពីថ្ងៃទី​២៧ខែតុលា​ថា បេក្ខភាព​ ប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ លោក បៃឌិន ទទួលបានការគាំទ្រខ្ពស់ នៅក្នុងរដ្ឋ Michigan។
ក្រៅពីនេះនៅក្នុងរដ្ឋ សំខាន់ចំនួន ​៦គឺរដ្ឋ Wisconsin, Pennsylvania, Michigan, Carolinaខាងជើង , Florida និង Arizona បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្រេចថាតើ បេក្ខភាពរូបណា​នឹងទទួលបានជ័យជម្នះក្នុងការបោះឆ្នោត ។
មុនពេលបោះឆ្នោត នៅថ្ងៃទី​៣ខែវិច្ឆិកា លោកបៃឌិន បាននាំមុខលោកត្រាំ នៅទូទាំងប្រទេស ដល់ទៅ​១០ពិន្ទុ។ តាមលទ្ធផលស្ទង់មតិរបស់Reuters/Ipsos បង្ហាញឲ្យឃើញថា ​៖ ពលរដ្ឋអាមេរិកដល់ទៅ​៥២ភាគរយគាំទ្រ លោកបៃឌិន ចំណែកលោកត្រាំវិញទទួលបានតែ ៤២ភាគរយប៉ុណ្ណោះ​។
លោកត្រាំបានធ្វើឲ្យបាត់បងការគាំទ្រខ្ពស់ពីពលរដ្ឋ ដោយសារតែលោកមិនអាចទប់ស្កាត់ការឆ្លងរាលដាលកូវីដ​១៩​បានល្អ ។ ជាមួយគ្នានោះ លោកត្រាំ ដោះស្រាយរឿងការរើសអើងជាតិសាសន៍មិនបានល្អធ្វើឲ្យពលរដ្ឋអាមេរិក ធ្វើបាតុកម្មនៅទូទាំងប្រទេស​។ ទាំងនោះហើយបានធ្វើឲ្យលោកបាត់បង់ការគាំទ្រខ្ពស់ ៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print