ភ្នំពេញ៖ មានប្រជាពលរដ្ឋប្រមាណជិត២០នាក់បាននាំគ្នាប្រមូលផ្តុំនៅមុខស្ថានទូតសហរដ្ឋអាមេរិក កាលពីវេលាម៉ោង៨ និង២៥នាទីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅផ្លូវលេខ៩៦ សង្កាត់វត្តភ្នុំ ខណ្ឌដូនពេញ ធ្វើការទាមទារ និងដាក់ញាតិ្ត។
ការប្រមូលផ្តុំនេះដឹកនាំដោយ យ៉ោង បុប្ធា, ស៊ា សារ៉េត, សាត ថា និងអ៊ុំ ស្រីទូត, ជ្រាយ នីម, ជុំ ង៉ាង់ ក្នុងនោះសុទ្ធតែតំណាងឲ្យប្រជាពលរដ្ឋបឹងកក់ សហគមន៍ថ្មគោល បុរីកីឡា មានគោលបំណងដាក់ញាតិ្តជូនស្ថានទូតសុំការអន្តរាគមន៍ទៅអាជ្ញាធរពាក់ព័ន្ធឲ្យជួយដោះស្រាយដល់ពួកគាត់ចំនួន១១គ្រួសារទៀតពុំមានដំណោះស្រាយ។ សមត្ថកិច្ច សណ្តាប់ធ្នាប់មូលដ្ឋានបានជួយការពារសណ្តាប់ធ្នាប់ និងសន្តិសុខដល់ពួកគាត់ផងដែរ៕
...
ដោយ៖ សុខ ខេមរា