ខេត្តពោធិ៍សាត់៖ កម្លាំងមូលដ្ឋានអាវុធហត្ថស្រុកវាលវែងសហការជាមួយកម្លាំងចម្រុះគណៈបញ្ជាការឯកភាពស្រុកវាលវែងចុះបង្ក្រាបបទល្មេីសការកាប់រុកទន្ទ្រៀនដីព្រៃខុសច្បាប់របស់រដ្ឋឃាត់ខ្លួនជនសង្ស័យ២នាក់រួមទាំងវត្ថុតាង។
ប្រតិបត្តិការបង្ក្រាបអ្នករុកទន្រ្ទៀនដីព្រៃខាងលេីប្រព្រឹត្តឡីេងកាលពីរសៀលថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០១៦ត្រង់ចំណុច(73914.35296)ស្ថិតក្នុងភូមិដីក្រហម ឃំុអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកងកម្លាំងអាវុធហត្ថចូលរួមសហការប្រាប់ថាក្នុងកិច្ចប្រតិបត្តិការខាងលេីនេះ ធ្វេីការឃាត់ខ្លួនមនុស្ស២នាក់រួមទាំងវត្ថុតាងផងដែរ ដោយគេសង្ស័យជាប់ពាក់ព័ន្ធ និងការរុកទន្រ្ទៀនដីព្រៃខុសច្បាប់របស់រដ្ឋ។ ប្រភពបន្តថាជនសង្ស័យត្រូវបានកម្លាំងឃាត់ខ្លួន ទី១ឈ្មោះអ្នក ហឿម ភេទប្រុស អាយុ៣៥ឆ្នាំ និងទី២ឈ្មោះ មុំ ឌី ភេទប្រុស អាយុ៤៤ឆ្នាំអ្នកទាំងពីស្នាក់នៅភូមិ ឃំុខាងលេី។
ប្រភពដ៏ដែលបន្តទៀតថាក្នុងការឃាត់ខ្លួនជនសង្ស័យនេះ ក៍បានដកហូតវត្ថុតាងរួមមានដូចជារណាយន្ត(កាត់ឈីេ)ចំនួន១គ្រឿង និងម៉ូតូម៉ាកវ៉េវអាលហ្វា ពណ៌ប្រថេះ គ្មានស្លាកលេខ១គ្រឿងផងដែរ ហេីយជនសង្ស័យរួមទាំងវត្ថុតាងសមត្ថកិច្ចមន្ត្រីជំនាញបរិស្ថានដែនជម្រកសត្វព្រៃភ្នំសំកុសយកទៅដេីម្បីបន្តតាមនិតិវិធី៕
...
ដោយ៖ បឹុម ពិន