ជនជាតិវៀតណាមម២នាក់ចូលនេសាទកន្លែងអភិរក្សត្រូវកម្លាំងចម្រុះឃាត់ខ្លួន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ អ្នកនេសាទជនជាតិវៀតណាម២នាក់ត្រូវកម្លាំងសមត្តកិច្ចចម្រុះខេត្តពោធិ៍សាត់ឃាត់ខ្លួន ខណៈពួកគេចូលធ្វេីសកម្មភាពនេសាទខុសច្បាប់ក្នុងដែនអភិរក្សធន់ធានជលផល(អតីត:ឡូត៏នេសាទលេខ ៦)។

ប្រតិបត្តិការណ៍បង្រ្កាបអ្នកនេសាទខុសច្បាប់ស្ដីពីជលផលខាងលេីប្រព្រឹតបតឡើងកាលពីរសៀលថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០១៦ត្រង់ចំណុចបឹងទន្លេសាបក្នុងតំបន់ហាមឃាត់ជាកន្លែងអភិរក្សធនធានជលផល(អតីត:ឡូត៏នេសាទលេខ៦)ស្ថិតក្នុងភូមិកោះក្អែក ឃំុរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ប្រភពព័ត៍មានពីលោកថៃ សីលាលីតា នាយរងខ័ណ្ឌរដ្ឋបាលជលផលខេត្តនិងជាសមាជិកគណៈកម្មាធិការបង្រ្កាបបទល្មេីសគ្រប់ប្រភេទក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់បានឲ្យដឹងថាៈ ជនប្រព្រឹត្តបទល្មេីសស្ដីពីជលផលត្រូវបានឃាត់ខ្លួនទី១ឈ្មោះ ង្វៀងយាុំងឡែវ ភេទប្រុស អាយុ២៥ឆ្នាំ (ជនជាតិវៀតណាម) និងទី២ឈ្មោះ ង្វៀង យុាំងតែវ ភេទប្រុស អាយុ២៨ឆ្នាំ (ជនជាតិវៀតណាម)ជនសង្ស័យស្នាក់នៅភូមិ ឃំុខាងលេី។

លោកបន្តថា ការឃាត់ខ្លួនពួកគេខណៈកំពុងធ្វេីសកម្មភាពនេសាទក្នុងតំបន់ហាមឃាត់ ជាកន្លែងអភិរក្សធនធានជលផល ក្នុងនោះកម្លាំងធ្វេីការដកហូតវត្ថុតាងរួមមានៈ ឧបករណ៍នេសាទនិងកាណូត១គ្រឿងយកទៅរក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលជលផលកណ្ដៀង ហេីយការដែលជនសង្ស័យខាងលេីចូលនេសាទទាំងបំពានបែបនេះដោយសារតែមន្រ្តីថ្នាក់ក្រោមរបស់លោកធូរលុងនិងអាចមានការបេីកភ្លេីងខៀវពីមន្រ្តីយាមកាមនៅទីនោះផ្ទាល់ ព្រោះនៅពេលចាប់បទល្មេីសខាងលេីនេះនៅមិនឆ្ងាយពីកាណូតសមត្តកិច្ចការពារនោះឡីេយ ហេីយម្យាងទៀតកន្លងមកមានបទលេី្មសប្រភេទប្រេីឧបករណ៏ធំៗជាងនេះ ចូលធ្វេីសកម្មភាពនេសាទទាំងថ្ងៃទាំងយប់ នតំបន់ហាមឃាត់ខាងលេីនេះ ប៉ុន្តែសមត្ថកិច្ចរបស់លោកធ្វេីការបង្រ្កាបមិនបានទេព្រោះមធ្យោបាយក្រុមបទល្មេីសទំនេីបជាងសមត្ថកិច្ច ហេីយកម្លាំងរបស់លោកចុៈមកម្តងកាល បេីរំពឹងមន្រ្តីនៅទីនោះមានភាពលំបាកណាស់ព្រោះដូចជារឿងដ៍ដែលៗ ប៉ុន្តែមិនត្វីទេជនប្រព្រិត្តបទល្មេីសនិងអ្នកឃុបឃិតលោកបានកំណត់មុខសញ្ញាខ្លះៗហេីយ ហេីយក៍កំពុងធ្វេីសាវតាជាតិនោះដែរ។

លោកបន្តទៀតថាចំពោះជនសង្ស័យទាំង២នាក់ត្រូវបានឃាត់ខ្លួនផ្ញីេរនៅអធិការដ្ឋាននគរបាលស្រុកក្រគរដេីម្បីបន្តតាមនិតិវិធី៕

image

image

...

ដោយ៖ បឹុម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print