ខេត្ដពោធិ៍សាត់ ៖ គេរាយការណ៍ថា តំបន់មិនច្បាស់លាស់រវាងព្រំប្រទល់ ខេត្ដពោធិ៍សាត់នឹងខេត្ដកំពង់ស្ពឺនៅតែ កើតមានបទល្មើសបើទោះបីជាសមត្ថ កិច្ចខិតខំយ៉ាងណាក៏ដោយ ។ ជាក់ស្ដែង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ដពោធិ៍សាត់សហការជាមួយស្ថាប័នជំនាញផ្នែក បរិស្ថានបានចុះបង្ក្រាបសកម្មភាពកាប់ ឈើខុសច្បាប់យ៉ាងណាក្ដីក៏បទល្មើសនេះ ត្រូវគេមើលឃើញថានៅតែកើតមាន លាក់លួចដដែល ។
កាលពីថ្មីៗនេះមន្ដ្រីក្រសួងបរិស្ថាន បានសហការជាមួយកម្លាំងកងរាជអាវុធ ហត្ថខេត្ដពោធិ៍សាត់ចុះបង្ក្រាបបទល្មើស នៅក្នុងដែនរដ្ឋបាលព្រៃឈើភ្នំឱរ៉ាល់ និង ធ្លាយមកដល់ភូមិសាស្ដ្រខេត្ដកំពង់ស្ពឺ ដោយបានប្រមូលឈើរាប់រយកំណាត់ ។ បើទោះជាយ៉ាងនេះក្ដីសកម្មភាពនេះ ប្រៀបជាវែកចកយ៉ាងដូច្នោះដែរ ។ រោង ម៉ាស៊ីនអារឈើតូចៗមាននៅក្នុងដែន បរិស្ថានក៏ដូចជារដ្ឋបាលព្រៃឈើ ។ ជា ពិសេសសកម្មភាពកាប់ និងអារឈើបាន កើតឡើងនៅចន្លោះរវាងដែនសមត្ថ កិច្ចបរិស្ថាននឹងរដ្ឋបាលព្រៃឈើក៏ដូចជា ក្នុងចន្លោះរវាងព្រំប្រទល់ខេត្ដពោធិ៍សាត់ នឹងខេត្ដកំពង់ស្ពឺ ។
មន្ដ្រីបរិស្ថាននៃដែនជម្រកសត្វភ្នំ ឱរ៉ាល់និយាយថា ស្ថាប័នជំនាញបានខិត ខំបង្ក្រាបបទល្មើសជាញឹកញាប់ណាស់ ដែរ ប៉ុន្ដែយ៉ាងណាក៏នៅមិនទាន់អាច បង្ក្រាបអស់នោះដែរ ហើយជនល្មើស មានគ្រប់វិធីដើម្បីប្រព្រឹត្ដល្មើស ។ ម្យ៉ាង ទៀតកម្លាំងមានសមត្ថកិច្ចមិនមានគ្នា ច្រើនក្នុងការចុះធ្វើសកម្មភាពបង្ក្រាប នោះឡើយ ។ ទោះយ៉ាងណាក៏ដោយ ស្ថាប័នជំនាញសហការជាមួយកម្លាំង កងរាជអាវុធហត្ថខេត្ដនៅតែបន្ដធ្វើ សកម្មភាពឃ្លាំមើល និងបង្ក្រាបបទ ល្មើសជាបន្ដទៀត ។
នៅចន្លោះព្រំប្រទល់ខេត្ដកំពង់ស្ពឺនិង ខេត្ដពោធិ៍សាត់ត្រូវគេរាយការណ៍ថា បទល្មើសកាប់បំផ្លាញព្រៃឈើនៅតែ មានជាហូរហែ ។ ក្រៅពីនោះនៅក្នុង តំបន់ដែនជម្រកសត្វភ្នំឱរ៉ាល់ក៏ដូចជា នៅក្នុងដែនរដ្ឋបាលព្រៃឈើក៏មានបទ ល្មើសនៃការកាប់បំផ្លាញព្រៃឈើនេះដែរ។ បើទោះបីជាមន្ដ្រីបរិស្ថានសហការជា មួយកម្លាំងកងរាជអាវុធហត្ថជារឿយៗ បង្ក្រាបបទល្មើសបានច្រើនយ៉ាងណាក៏ ដោយក៏បទល្មើសនៅតែកើតមាននៅ ពេលដែលសមត្ថកិច្ចមានការចន្លោះ ប្រហោង ។
បើតាមមន្ដ្រីបរិស្ថាននិយាយថា ត្រូវ មានកិច្ចសហការពីគ្រប់ភាគី ជាពិសេស ប្រជាពលរដ្ឋនៅតាមមូលដ្ឋានទើបអាច បង្ក្រាបបទល្មើសទាំងនេះបាន ។ ប្រជា ពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចអំពីបទ ល្មើសនៃការកាប់បំផ្លាញព្រៃឈើ ពីព្រោះ ប្រជាពលរដ្ឋជាអ្នកដែលបានឃើញផ្ទាល់ អំពីបទល្មើស ។ ជាងនេះទៅទៀតប្រជា ពលរដ្ឋមួយចំនួនគឺជាអ្នកចូលព្រៃដើម្បី កាប់ឈើនោះដែរ ៕
ដោយ៖ ប៉ឹម ពិន