ទីក្រុងបាងកក៖ នាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធចាន់អូចាបានបញ្ជាក់ថា ៖ វិធីសាស្ត្រ ល្អបំផុតនោះគឺរួមគ្នាដោះស្រាយវិវាទតាមរយៈកិច្ចពិភាក្សា ។ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំសភា នាយករដ្ឋមន្ត្រី ប្រាយុទ្ធបានបញ្ជាក់កាលពីថ្ងៃទី២៧ខែតុលាថា ៖ នឹងមិនលាលែងចេញពីតំណែងឡើយ ក្នុងពេលប្រទេសជាតិកំពុងតែជួបបញ្ហាបែបនេះ។
រយៈពេលកន្លងមក ស្ថានភាពសន្តិសុខនៅក្នុងប្រទេសថៃកាន់តែអាក្រក់ដោយសារតែការធ្វើបាតុកម្ម ទាមទារឲ្យនាយករដ្ឋមន្ត្រីលាលែងចេញពីតំណែង និងកែទម្រង់រដ្ឋធម្មនុញ្ញ កាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រ។ កាលពីថ្ងៃទី១៥ខែតុលា រដ្ឋាភិបាលថៃ បានប្រកាសដាក់ទីក្រុងបាងកកក្នុងគ្រាអាសន្ន ដើម្បីទប់ស្កាត់ក្រុមបាតុករ ។
ប៉ុន្តែទោះដាក់ប្រទេសក្នុងគ្រាអាសន្ន ក៏ក្រុមបាតុករនៅតែបន្តធ្វើបាតុកម្ម ដដែល បង្ខំឲ្យនាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា ដកការប្រកាសអាសន្នវិញនៅថ្ងៃទី២២ខែតុលា ។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា វិធីសាស្ត្រល្អបំផុតគឺពិភាក្សាគគ្នានាបញ្ចប់វិវាទ។
កាលពីថ្ងៃទី ២៦-២៧ខែតុលា សភា និងព្រឹទ្ធសភា បានបើកកិច្ចប្រជុំ ជាបន្ទាន់តាមសំណើររបស់រដ្ឋាភិបាល ស្តីពីវិបត្តិនយោបាយនៅក្នុងប្រទេស ៕
ដោយ៖ ធី រីណា