ទឹកជំនន់បង្កឡើងដោយឥទ្ធិពលព្យុះលេខ​៩ កួចស្ពានដែកនៅខេត្ត កុនទុំ

ចែករំលែក៖

ដោយរងឥទ្ធិពលពីព្យុះលេខ​៩ ដែលភាសាបរទេសហៅថាព្យុះMolave បានចូលដល់ដីគោក ខេត្តចំនួនពីរគឺ Gia Lai និង Kon Tum តាំងពីព្រឹកថ្ងៃទី២៨ខែតុលា​​ បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង​និងខ្យល់ខ្លាំងបោកបាក់ដើមឈើតូចធំ ផ្ទះជាច្រើនបាក់ស្រុត និងប៉ើងដំបូល…​។
ក្រៅពីនេះ​នៅខេត្តក្វាងង៉ាយ​មានផ្ទះ១០០០ខ្នងប៉ើងដំបូល​ ហើយមានកប៉ាល់នេសាទមួយគ្រឿងព្យាយាមគេចចេញពីព្យុះ​ក៏ត្រូវលិចបណ្តាលឲ្យនាវិក​១២នាក់បាត់ខ្លួន។
ព្យុះលេខ​៩ គឺជាព្យុះមានកម្លាំងខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈ​២០ឆ្នាំកន្លងមក វាយប្រហារនៅភាគកណ្តាលប្រទេសវៀតណាម អមទៅដោយភ្លៀងនិងខ្យល់ខ្លាំងពី​១០០-១៥០ គីឡូម៉ែត្រ​ក្នុងមួយម៉ោង​។ មនុស្សម្នាក់ដែលបានបាត់បង់ជីវិត ដោយត្រូវបានខ្យល់បោកទម្លាក់ពីលើដំបូលផ្ទះរបស់ខ្លួន ស្ថិតនៅក្នុងខេត្ត ក្វាងង៉ៃ (Quang Ngai)។ ដោយឡែកទូកសង្គ្រោះចំនួនពីរគ្រឿងត្រូវបានអាជ្ញាធរវៀតណាមបញ្ជាឲ្យចេញទៅរកក្រុមអ្នកនេសាទសរុប១២នាក់ ដែលកំពុងបាត់ខ្លួននៅដែនសមុទ្រនៃខេត្ត ប៊ិញឌិញ (Binh Dinh) នៅថ្ងៃទី២៨ខែតុលា។
ជាមួយគ្នានេះក៏មានពលរដ្ឋជាង​៨ម៉ឺននាក់ត្រូវបានជម្លៀសទៅកាន់ទីជម្រកសុវត្ថិភាព ស្ថិតនៅតាមបណ្តាខេត្តភាគកណ្តាលវៀតណាម ខណៈអាជ្ញាធរគ្រោងជម្លៀសមនុស្សរហូតដល់ ១.៣លាននាក់ឯណោះ។ សាលារៀន និងអគាររដ្ឋមួយចំនួន បានក្លាយជាទីជម្រកបណ្តោះអាសន្ន សម្រាប់មនុស្សម្នាស្នាក់នៅ ដើម្បីគេចចេញពីព្យុះកំណាច Molave ខណៈជើងហោះហើរយន្តហោះជាង ២០០ជើងត្រូវបានលុបចោល តាំងពីយប់ថ្ងៃទី ២៧ខែតុលា ដើម្បីបញ្ចៀសហេតុការណ៍អាក្រក់កើតឡើង​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print