ការប្រឈមមុខតានតឹងគ្របដណ្តប់នៅទីក្រុង Philadelphia នាយប់ថ្ងៃទី២ជាប់គ្នាក្រោយកម្លាំងប៉ូលិសបាញ់សម្លាប់បុរសជនជាតិស្បែកខ្មៅកាន់កាំបិត ដោយសារតែមានស្មារតីទ្រុឌទ្រោម ដែលត្រូវប្រឈមនឹងកម្លាំងប៉ូលិស។
នៅយប់ថ្ងៃទី ២៧ខែតុលា គឺជាពេលវេលាដែលមានអសន្តិសុខខ្លាំងជាងគេបំផុត ដោយក្រុមបាតុករ បានក្លាយជាហិង្សា ឆក់ប្លន់ ជាច្រើននៅភាគខាងលិចទីក្រុង Philadelphia នៅជិតតំបន់ Walter Wallace ដែលបុរសជនជាតិស្បែកខ្មៅត្រូវប៉ូលិសបាញ់សម្លាប់ កាលពីថ្ងៃទី២៦ ខែតុលា ។
ក្រុមបាតុកររាប់រយនាក់បានដង្ហែក្បួនបាតុកម្មទាមទារយុត្តិធម៌ តម្លាភាពជាតិសាសន៍ ។ ជាមួយគ្នានេះ កម្លាំងសន្តិសុខបានត្រៀមលក្ខណៈទប់ស្កាត់ភាពចលាចលកើតឡើង។
អ្វីដែលបានកើតឡើងកាលពីថ្ងៃទី២៦ ខែតុលាបានជំរុញឲ្យមានបាតុកម្មជាថ្មី ហើយពេលដំបូង ធ្វើឡើងដោយសន្តិភាព ប៉ុន្តែពេលចូលដល់យប់ក៏មានអំពើហិង្សាកើតឡើងពីការឆក់ប្លន់នៅហាងលក់ទំនិញនានាកន្លែងធ្វើបាតុកម្ម។
ការធ្វើបាតុកម្មកើតឡើងក្នុងពេលដែលការឃោសនាបោះឆ្នោតអាមេរិកឈានដល់ដំណាក់កាលសំខាន់បំផុត។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា បាតុកម្មនោះនឹងធ្វើឲ្យលោកត្រាំ កាន់តែបាត់បង់ឱកាស ដោយក្រុមបាតុករស្បែកខ្មៅមិនពេញចិត្តនឹងការដឹកនាំ របស់លោកត្រាំនោះឡើយ៕