មហាសេដ្ឋី Bloomberg ចេញថ្លៃផ្សាយពាណិជ្ជកម្ម១៥លានដុល្លារ​គាំទ្រលោកបៃឌិនក្នុងការបោះឆ្នោត

ចែករំលែក៖

មហាសេដ្ឋីអាមេរិក លោក Bloomberg បានប្រកាសចំណាយថ្លៃផ្សព្វផ្សាយ​ពាណិជ្ជកម្មមានតម្លៃ១៥លានដុល្លារសម្រាប់សប្តាហ៍ចុងក្រោយនៃការឃោសនាបោះឆ្នោត​ ហើយការផ្សព្វផ្សាយនោះ គឺសំដៅទៅលើការឆ្លងរាលដាលកូវិីដ​-១៩កើនឡើងខ្ពស់​​​ ហើយរិះគន់លោកត្រាំថាគ្រប់គ្រងមិនបានល្អ​។
ការបោះឆ្នោតនៅអាមេរិកឆ្នាំ​២០២០នេះ ក៏ជាប្រវត្តិសាស្ត្រនៃការចំណាយច្រើនបំផុតមិនធ្លាប់មានគឺរហូតដល់ទៅ១១ពាន់លានដុល្លារ ។
ការចំណាយប្រាក់របស់មហាសេដ្ឋី Michael Bloomberg ចំនួន​១៥លានដុល្លារគឺសម្រាប់ផ្សព្វផ្សាយពាណិជ្ជកម្ម​នៅក្នុងរដ្ឋ​ចំនួនពីរ គឺTexas និង Ohio ចាប់ពីថ្ងៃទី​២៨ខែតុលាដល់ថ្ងៃទី​៣ខែវិច្ឆិកា​។
ការផ្សព្វផ្សាយសំដៅទៅលើចំនួនករណីឆ្លងកូវីដ​-១៩​នៅអាមេរិក ដែលកើនឡើងខ្ពស់ ​ ហើយរិះគន់យុទ្ធសាស្ត្រ​ទប់ស្កាត់ការឆ្លងរាលដាល​កូវីដ​-១៩ មិនបានល្អ​ ទុកឲ្យពលរដ្ឋអាមេរិកជាច្រើនស្លាប់​។
រដ្ឋ Texas និង Ohioគឺជារដ្ឋដែលមានពលរដ្ឋច្រើនលំដាប់ទីពីរនិងទី​៧នៅអាមេរិក ហើយនៅក្នុងការបោះឆ្នោតកាលពីឆ្នាំ​២០១៦ លោកត្រាំទទួលបានជ័យជម្នះទាំងពីររដ្ឋខាងលើជួយឲ្យលោកក្លាយជាប្រធានាធិបតីអាមេរិក ។ ប្រសិនបើរដ្ឋទាំងពីរនេះ​ងាកមកគាំទ្រលោកបៃឌិនវិញនោះ ក្តីសង្ឃឹមរបស់លោកត្រាំដឹកនាំអាមេរិក​៤ឆ្នាំទៀត​ត្រូវបាត់បង់​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print