ទស្សនៈលោក ហ៊ុន ម៉ាណែត ៖« ខ្មែរពឹងលើខ្មែរ, ខ្មែរជឿជាក់លើខ្មែរ នេះជាមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍប្រទេសរយៈពេលវែង»

ចែករំលែក៖

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត ថ្លែងថា ៖ សមិទ្ធផលការងារជាក់ស្តែងកន្លងមករបស់រាជរដ្ឋាភិបាល គឺការបង្កើតឱកាសវិនិយោគសេដ្ឋកិច្ចជាតិ និងការធានានិរន្តរភាពនៃឱកាសរីកចម្រើនក្នុងរយៈពេលវែងលើមូលដ្ឋាននៃសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។

លោកបន្តថា «ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ លង់ជឿការឃោសនាបំប៉ោងសភាពការណ៍របស់អ្នកនយោបាយអគតិទាំងនោះ។ មេដឹកនាំ ប្រកបដោយធម៌ គឺសម្តេចតេជោ ហ៊ុន សែន មិនគិតពីខ្លួនឯង យកជីវិតខ្លួនឯងចេញច្បាំងចរចាដើម្បីប្រជាពលរដ្ឋបានសុខសន្តិភាព ហើយក៏នៅតែគិតប្រជាពលរដ្ឋជាធំ, គិតជាតិជាធំ, គិតឯករាជ្យ, អធិបតេយ្យភាព, និងកិត្តិយសជាតិជាធំ ហើយរាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋ, ខិតខំអស់លទ្ធភាពដើម្បីបំពេញ និងបន្តរកការងារជូនប្រជាពលរដ្ឋ និងអភិវឌ្ឍប្រទេសយើងបន្តទៅមុខទៀត។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចាត់វិធានការណ៍ផ្សេងៗ ដើម្បីឱ្យពង្រឹងភាពប្រកួតប្រជែងជាមួយដៃគូពាណិជ្ជកម្ម ពង្រឹងសេដ្ឋកិច្ចរបស់កម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។ ថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលបានប្រកាសរួចហើយថា រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈ ដើម្បីការពារថែទាំកូនចៅប្រជាពលរដ្ឋយើង ហើយនឹងបន្តបង្កើតឱកាសវិនិយោគ និងបង្កើនការងារឱ្យកាន់តែច្រើនជូនដល់បងប្អូនកម្មករ ជាពិសេសយន្តការត្រៀមទុកស្រូវពូជចំនួន ២០០០តោន សម្រាប់ផ្តល់ជូនបងប្អូនប្រជាកសិករយកទៅបង្កបង្កើនផលស្រូវ និងជំរុញការខិតខំប្រកបកសិកម្មឡើងវិញ ក្រោយពីទឹកជំនន់បានស្រកទៅវិញ ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឱ្យបានប្រសើរឡើង។ នៅមានយន្តការផ្សេងៗទៀតដែលរាជរដ្ឋាភិបាលគិតគូរដោះស្រាយជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានដោយមិនគិតនិន្នាការនយោបាយ ពណ៌សម្បុរ ជាតិ សាសនាអ្វីទាំងអស់។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា ៖ «ក្នុងនាមជាខ្មែរ យើងត្រូវខិតខំម្ចាស់ការ និងការពារភាពត្រឹមត្រូវ។ ខ្មែរពឹងលើខ្មែរ, ខ្មែរជឿជាក់លើខ្មែរ ដែលនេះជាមូលសម្រាប់អភិវឌ្ឍប្រទេសរយៈពេលវែង និងជាគោលការណ៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការដឹកនាំពង្រឹងប្រទេសជាតិយើង» ឱ្យកាន់តែរីកចម្រើន ជឿនលឿនឆ្ពោះទៅមុខ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print