បុរសអនាថាម្នាក់ដេកស្លាប់មុខផ្ទះប្រជាពលរដ្ឋឡេីងហេីមស្អុយ​ទេីបដឹងដល់អាជ្ញាធរខណ្ឌទួលគោកចុះពិនិត្យ

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសអនាថាម្នាក់បានដេកស្លាប់នៅមុខផ្ទះប្រជាពលរដ្ឋ​ តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់ទឹកល្អក់ទី៣​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរនិងសមត្ថកិច្ច​ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៨​ ខែតុលា​ ឆ្នាំ​២០២០​ ។

​ សពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ​ តែគេដឹងថាគាត់ជាមនុស្សមានសតិមិនសូវល្អ​ ឬជនអនាថា​។

​ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកេីតហេតុបានប្រាប់ឲ្យដឹងថា​ មុនពេលកេីតហេតុ៤​ទៅ៥ថ្ងៃ​ គេសង្កេតឃេីញជនរងគ្រោះដេីរចុះឡេីងនៅម្ដុំកេីតហេតុ​នេះដោយស្លៀកសម្លៀកបំពាក់ចាស់ៗ ហេីយមានចរិតមិនសូវល្អ​ សង្ស័យជាជនអនាថាគ្មានទីពឹង​។ ក្រោយមកក៏មិនឃេីញគាត់ដេីរឆ្លងកាត់ដូចសព្វដង​ឡើយ។ បន្ទាប់មកក៏មានប្រជាពលរដ្ឋធ្វេីដំណេីរឆ្លងកាត់កន្លែងកេីតហេតុបានធំុក្លិនស្អុយ​ ទេីបដឹងថា​ជនរងគ្រោះបានស្លាប់ទៅហេីយក៏រាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋាន​ និងសមត្ថកិច្ចឲ្យចុះមកពិនិត្យជាក់ស្ដែងតែម្ដង​ ។

​ ក្រោយពីសមត្ថកិច្ច​ និងអាជ្ញាធរមូលដ្ឋានទទួលបានដំណឹងនេះភ្លាម ក៏បានចុះមកដល់ហេីយទាក់ទងទៅជំនាញកោសល្យវិច័យឲ្យពិនិត្យបន្ថែមទេីបសន្និដ្ឋានថា​ ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គ​រ ឬគាំងបេះដូង​ ដោយខ្លួនឯង​ ពុំមានពាក់ព័ន្ធករណីអត្តឃាត​ ឬឃាតកម្ម​នោះទេ​ ។ បន្ទាប់មកក៏ធ្វេីឯកសារប្រគល់សពឲ្យទៅខាងរថយន្តសង្គ្រោះ​ដឹកយកទៅតម្កល់នៅវត្តទឹកថ្លា​ ដេីម្បីបូជាតាមប្រពៃណី​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print