ហានិភ័យ​ហេីយ!! ដល់ផ្លូវកោងមិនបង្អន់ល្បឿនពន្លះបង្គោលភ្លេីងស្តុបវត្តលង្កា​ រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​ ៖​ យុវជនម្នាក់បានបេីករថយន្តToyota Prius ពន្លះបង្គោលភ្លេីង
ស្តុបវត្តលង្កា​ បណ្ដាលឲ្យរងការខូចខាត​យ៉ាងដំណំ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង១រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី​២៩​ ខែតុលា​ ឆ្នាំ​២០២០​ តាមបណ្ដោយផ្លូវព្រះសីហនុ​ កែងផ្លូវប៉ាស្ទ័រ​ ក្នុងសង្កាត់ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ។

​ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ ដំបូងគេឃេីញរថយន្តបង្កម៉ាក​ Toyota Prius ពណ៌ស្ក​រ ពាក់ស្លាកលេខភ្នំពេញ​ 2AO-1480 បេីកបរដោយយុវជនម្នាក់វ័យប្រហែល២០ឆ្នាំ​ បានធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះសីហនុ​ក្នុង ទិសដៅពីកេីតមកលិចដោយប្រើល្បឿនយ៉ាងលឿន​ លុះដល់ចំណុចកេីតហេតុដែលជាផ្លូវកោង​ ហេីយមិនបន្ថយល្បឿនក៏ជ្រុលទៅបុកបង្គោលភ្លេីងស្តុប​វត្តលង្កា​ បណ្ដាលឲ្យក្រពឹតបន្តិចបន្តួច​ ចំណែករថយន្តបង្កបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ​ តែមិនធ្វេីឲ្យអ្នកបេីកបរ​ ឬនរណាម្នាក់រងរបួសឡេីយ​ ។

​ ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយតាមច្បាប់​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print