យោងតាមភ្នាក់ងារសារព័ត៌មានអាហ្សង់ទីន Sebastian Sanchi បានឲ្យដឹងថា វីរបុរសបាល់ទាត់អាហ្សង់ទីនលោក Diego Maradona ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេកាលពីថ្ងៃពុធនៅឯគេហដ្ឋានរបស់គាត់ក្នុងប្រទេសអាហ្សង់ទីនបន្ទាប់ពីអង្គរក្សម្នាក់របស់គាត់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។
អង្គរក្សរបស់អតីតកីឡាករបាល់ទាត់រូបនេះបច្ចុប្បន្នជាគ្រូបង្វឹកក្លិបបបាល់ទាត់អាហ្សង់ទីន Gimnasia y Esgrima La Plata នឹងត្រូវឆ្លងកាត់ការធ្វើតេស្តមួយនៅថ្ងៃព្រហស្បតិ៍នេះដើម្បីកំណត់ថា តើគាត់មានឆ្លងជំងឺកូវីដ-១៩ដែរ ឬអត់? ប្រសិនបើគាត់ធ្វើតេស្តវិជ្ជមាន ត្រូវនាំទៅកាន់មណ្ឌលជំនាញដើម្បីពិនិត្យ និងដាក់ឲ្យនៅដាច់ដោយឡែកពីគេរយៈពេលយូរ។
កាលពីដើមខែនេះលោក Maradona ដែលមានវ័យ៦០ឆ្នាំទៅហើយកាលពីសប្តាហ៍មុនបានធ្វើតេស្តម្តងរួចមកហើយ តែលទ្ធផលគឺអវិជ្ជមាន ៕
...
ដោយ៖ភារៈ