ក្រសួងការងារកម្ពុជា និងអារ៉ាប់ប៊ីសាអូឌីត បានចុះកិច្ចព្រមព្រៀងជា មួយគ្នាស្តីពីការជ្រើសរើសពលករទៅធ្វើការងារតាមផ្ទះនិងការងារទូទៅដោយសុវត្ថិភាពនៅប្រទេស អារ៉ាប៊ីសាអូឌីតដែលកិច្ចព្រម ព្រៀងនេះ ត្រូវបានធានាថានឹងជួយការពារសិទ្ធិនិងផលប្រយោជន៍គ្រប់យ៉ាង របស់ពលករខ្មែរដែលទៅធ្វើការនៅក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីត

ចែករំលែក៖

ភ្នំពេញៈ ក្រសួងការងារកម្ពុជា និងអារ៉ាប់ប៊ីសាអូឌីត បានចុះកិច្ចព្រមព្រៀងជា មួយគ្នាស្តីពីការជ្រើសរើសពលករទៅធ្វើការងារតាមផ្ទះនិងការងារទូទៅដោយសុវត្ថិភាពនៅប្រទេស អារ៉ាប៊ីសាអូឌីតដែលកិច្ចព្រម ព្រៀងនេះ ត្រូវបានធានាថានឹងជួយការពារសិទ្ធិនិងផលប្រយោជន៍គ្រប់យ៉ាង របស់ពលករខ្មែរដែលទៅធ្វើការនៅក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីតចាប់ពីពេលនេះ។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ បានធ្វើឡើងរវាងរដ្ឋមន្រ្តី ក្រសួងការងារកម្ពុជាឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ កម្ពុជានិងលោក Mofarrej S. Al Hoqu abani រដ្ឋមន្ដ្រី ក្រសួងការងារ នៃប្រទេសអារ៉ាប៊ីសាអូឌីតក្នុងគ្រាដែលគណៈប្រតិភូជាន់ខ្ពស់ក្រសួងការងារកម្ពុជាទស្សនកិច្ចនៅព្រះ រាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត នៅឡើយកាលពីថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០១៦ ។

កិច្ចព្រមព្រៀងនេះគឺជាឧបករណ៍ដ៏សំខាន់ក្នុងការការពារសិទ្ធិនិងផលប្រយោជន៍ពលករខ្មែរ ដោយភាគីទាំងពីរត្រូវរៀបចំឲ្យមានប្រព័ន្ធ គ្រប់គ្រងជ្រើសរើសលក្ខខណ្ឌការងារដាក់ឲ្យធ្វើការដោយសុវត្ថិភាពនិងការធ្វើមាតុភូមិនិវត្តន៍របស់ពលករដោយអនុលោមទៅតាមច្បាប់និងបទដ្ឋានការងារឲ្យបានសមរម្យនិងបទដ្ឋានសុវត្ថិភាពការងារ។

ភាគីទាំងពីរ ក៏ត្រូវបង្កើតគណៈកម្មការបច្ចេកទេសចម្រុះមួយដើម្បី ធ្វើការប្រជុំពិភាក្សាលម្អិតនិងជាប្រចាំដើម្បីតាម A ដាន លើបញ្ហា ប្រឈមនានា ដែលពាក់ព័ន្ធនិង ការអនុវត្តនៃកិច្ចព្រមព្រៀងជា មួយគ្នារួចមកហើយនោះផងដែរ៕

12717532_893133497466127_3040287654663960351_n

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print