តើអ្នកណាដឹងខ្លះថា៖ លោក ដូណាល់ ត្រាំ មុននិងគាត់ឡើងធ្វើជាប្រធានាធិបតីអាមេរិក ​​ស្រី​ស្អាតណាខ្លះជាគូរស្នេហ៍របស់គាត់

ចែករំលែក៖

អន្តរជាតិ៖ តើអ្នកដឹងទេថា លោក ដូណាល់ ត្រាំ ដែលជាប្រធានាធិបតី​អាមេរិក​ ទី​៤៥ គឺជាបុរសសម្បូរស្នេហ៍ ព្រោះលោកមិន​ដែល​ខ្វះ​មនុស្ស​ស្រី​នៅ​ក្បែរ​ខ្លួន​ឡើយ។ ប៉ុន្តែស្រីស្អាតណា​ខ្លះ ដែល​ធ្លាប់មាន​ទំនាក់ទំនង​ស្នេហា​ជា​មួយ​លោកត្រាំ? ហើយ​នរណា​ខ្លះ​ធ្លាប់​បាន​រៀបការ​ជាមួយ​ប្រធានាធិបតី​រូប​នេះ? តោះចង់ដឹងអត់ បើចង់ដឹងច្បាស់សូមអានអត្ថបទនេះមានដូចខាងក្រោម៖

សូមជម្រាបថា នៅ​ក្នុង​ឆ្នាំ​១៩៧៦ លោកដូណាល់ ត្រាំ បាន​ជួប​តារា​ម៉ូដែល​ស្រី និង​ជា​អត្តពលិក សញ្ជាតិ​ឆែក (Czech) មាន​ឈ្មោះ​ថា Ivana Zelnickova នៅ​ក្នុង​បារ​មួយ​កន្លែង នៃ​ទីក្រុង New York ខណៈ​ពេល​នាង​កំពុង​មក​កម្សាន្ត​នៅ​ទី​នោះ។ ពួក​គេ​មាន​ទំនាក់ទំនង​ស្នេហា​ជា​មួយ​គ្នា រយៈ​ពេល​ប៉ុន្មាន​ខែ ហើយ​ក៏​បាន​រៀបការ​នៅ​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​១៩៧៧ (ថ្ងៃ​នៃ​ពិធីបុណ្យ Easter)។

#១ អ្នកស្រី Ivana Zelnickova Trump

បច្ចុប្បន្ន​អាយុ​​ ៧១ឆ្នាំ

មាន​ទ្រព្យសម្បត្តិ៖ ៦០​លាន​ដុល្លារ

រៀបការ៖ ១៥​ឆ្នាំ (១៩៧៧ ដល់ ១៩៩២)

មាន​កូន​៣​នាក់៖ កូន​ប្រុស​ទី​១ ឈ្មោះ Donald Jr. , កូន​ស្រី​កណ្ដាល Ivanka និង​កូន​ប្រុស​ពៅ Eric Trump

អ្នកស្រី Ivana បាន​ចាកចេញ​ពី លោក ត្រាំ ក្នុង​ឆ្នាំ​១៩៩១ ស្រប​ពេល​ដែល​មាន​ពាក្យ​ចចាមអារ៉ាម​ថា លោក​លួច​លាក់​មាន​សហាយ ជា​មួយ​អតីត​រាជិនី​សម្រស់ មាន​ឈ្មោះ​ថា Marla Maples ដែល​លោក​បាន​ជួប នៅ​ក្នុង​ឆ្នាំ​១៩៨៩។

#២ អ្នកស្រី Marla Maples

បច្ចុប្បន្ន​អាយុ​៥៧​ឆ្នាំ

មាន​ទ្រព្យសម្បត្តិ៖ ២០​លាន​ដុល្លារ

រៀបការ៖ ៦​ឆ្នាំ (១៩៩៣ ដល់ ១៩៩៩)

មាន​កូន​ស្រី​ម្នាក់ ឈ្មោះ Tiffany

អ្នកស្រី Marla Maples

ក្រោយ​មក​អ្នក​ស្រី Marla បាន​បែក​គ្នា​ជា​មួយ​លោក ត្រាំ នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ​១៩៩៧ និង​លែងលះ​គ្នា​បាន​សម្រេច នៅ​ក្នុង​ឆ្នាំ​១៩៩៩។

#៣ លោកស្រី Melania Knauss-Trump

បច្ចុប្បន្ន​អាយុ​៥០ឆ្នាំ

មាន​ទ្រព្យសម្បត្តិ៖ ១០​លាន​ដុល្លារ

រៀបការ៖ ១១​ឆ្នាំ (២០០៥ ដល់ បច្ចុប្បន្ន)

មាន​កូន​ប្រុស​ម្នាក់ ឈ្មោះ Barron

លោកស្រី Melania Knauss-Trump

លោកស្រី Melania ជា​អតីត​តារា​ម៉ូដែល មាន​ដើម​កំណើត​នៅ​ក្នុង​ប្រទេស​ស្លូវើនៀ។ លោក​ស្រី​បាន​ជួប លោក ត្រាំ នៅ​ក្នុង​ពិធី​ជប់​លៀងនៃ​កម្មវិធី​បង្ហាញ​ម៉ូត «Fashion Week» នៅ​ក្នុង​ឆ្នាំ​១៩៩៨ ខណៈ​លោក ត្រាំ កំពុង​មាន​ទំនាក់ទំនង​ស្នេហា ជា​មួយ​ស្រី​ផ្សេង។ លោក ត្រាំបាន​ព្យាយាម​ណាត់ និង​តាម​ញ៉ែ លោកស្រី Melania ដល់​ក្នុង​បន្ទប់​ទឹក តែ​ត្រូវ​លោក​ស្រី​បដិសេធ និង​មិន​ព្រម​ឲ្យ​លេខ​ទូរសព្ទ​ដល់​លោក​ឡើយ រហូត​ដល់​រយៈ​ពេល ៣​ខែ​ក្រោយ។

តើ​នារី​រូប​ណា​ខ្លះ​ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ជា​មួយ លោក ត្រាំ?

ឆ្នាំ​១៩៨៩៖ ម្ចាស់​ជើង​ឯក​កីឡា​វាយ​កូន​បាល់ Tennis អ្នកស្រី Gabriela Sabatini អាយុ​៤៧​ឆ្នាំ

ឆ្នាំ​១៩៩០៖ តារា​ម៉ូដែល​ស្រី Rowanne Brewer Lane អាយុ​៥៣ឆ្នាំ

ឆ្នាំ​១៩៩១៖ តារា​ចម្រៀង និង​អ្នក​និពន្ធ​បទ​ចម្រៀង សញ្ជាតិ​អ៊ីតាលី–បារាំង Carla Bruni អាយុ​៤៩ឆ្នាំ

ឆ្នាំ​១៩៩៧៖ តារា​សម្ដែង​ស្រី Allison Giannini អាយុ​៤៧​ឆ្នាំ

ឆ្នាំ​១៩៩៨៖ តារា​ម៉ូដែល​ស្រី​អាមេរិក Jackie Siegel អាយុ​៥១ឆ្នាំ

ឆ្នាំ​២០០១៖ កំពូល​តារា​ម៉ូដែល​ស្រី​អាមេរិក Kara Young អាយុ​៥៧​ឆ្នាំ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print