បារាំង៖ វាយប្រហារភេរវកម្មដោយកាំបិតនៅទីក្រុងនីលស្លាប់​៣នាក់

ចែករំលែក៖

ប៉ូលិសបារាំង​បានឲ្យដឹងថា យ៉ាងហោចណាសក៏មានមនុស្ស​៣នាក់ដែរបានស្លាប់ និងរងរបួសជាច្រើននាក់​ក្នុងការវាយប្រហារភេរវកម្ម ដោយប្រើកាំបិតនៅទីក្រុងនីលនាថ្ងៃទី​២៩ខែតុលា​ឆ្នាំ​២០២០។
សារព័ត៌មាន ​NBC news បានដកស្រង់ប្រភពព័ត៌មានពីកម្លាំងប៉ូលិសបារាំង​ដែលបានបញ្ជាក់ថា មានមនុស្ស​៣នាក់​ស្លាប់និងរងរបួសមួយចំនួន​ដោយការវាយប្រហារ ។ កម្លាំងប៉ូលិសចាប់បានជនដៃដល់វាយប្រហារខាងលើ ។
នៅលើបណ្តាញសង្គម​ Twitter អភិបាលក្រុងនីល​លោក ​Christian Estrosi បានឲ្យដឹងថា ការវាយប្រហារដោយកាំបិតកើតឡើងនៅជិត​ព្រះវិហារ Notre Dame នៅវេលាម៉ោង ៩​និង​១០នាទី​ព្រឹក(ម៉ោងក្នុងតំបន់​) ហើយប៉ូលិសក៏បានទៅដល់កន្លែងកើតហេតុចាប់បានជនដៃដល់។ លោក ​​Christian Estrosi ចាត់ទុកថា​នោះជាការវាយប្រហារភេរវកម្ម​។
រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃបារាំង​ Gerald Darmanin បានប្រកាសថា លោកបានកោះប្រជុំជាបន្ទាន់ស្តីពីការវាយប្រហារខាងលើ​។ លោកបន្តទៀតថា កម្លាំងប៉ូលិសជំនាញបាន​បើកការស្រាវជ្រាវពីចេតនា វាយប្រហារខាងលើ​។
កន្លងមក​ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឲ្យដឹងថា ​​មានស្នូរកាំភ្លើងនៅសង្កាត់Notre-Dame ក្នុងទីក្រុងនីល នៅវេលាម៉ោង៩ព្រឹក​។
ការវាយប្រហារថ្មីនេះ​កើតឡើងក្រោយរយៈពេល​១៣ថ្ងៃ​ដែលគ្រូបង្រៀនបារាំង​Samuel Paty ត្រូវភេរវករអ៊ិស្លាម​​មួយរូប​អារ.កកាលពីថ្ងៃទី​១៦ខែតុលា​។ រដ្ឋាភិបាលប្រធានាធិបតី បារាំង លោកម៉ាក្រុង បានចាត់ទុកថាជាការវាយប្រហារក្រុមភេរវកម្ម ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print