លោក​បៃឌិន បានទៅបោះឆ្នោតមុនពេលកំណត់នៅរដ្ឋ Delaware

ចែករំលែក៖

បេក្ខភាពប្រធានាធិបតីអាមេរិក លោកបៃឌិន បានទៅបោះឆ្នោតមុនពេលកំណត់នៅទីតាំងបោះឆ្នោត Delaware State ក្នុងទីក្រុង​Wilmington រដ្ឋ​Wilmington ដែលជាកន្លែងលោករស់នៅ។
លោកបៃឌិន​បេក្ខភាពប្រធានាធិបតីមកពីគនបក្សប្រជាធិបេយ្យ និង ភរិយា​លោកស្រី​ Jill Biden បានសម្រេចទៅបោះឆ្នោតមុនពេលកំណត់ ក្នុងតំបន់ដែលលោករស់នៅ​។ ក្នុងពេលចូលរួមបោះឆ្នោត លោកបៃឌិន​បង្ហាញក្តីសង្ឃឹមថា លោក​និងបេក្ខភាព ប្រធានាធិបតីទាំងអស់មកពីគណបក្សប្រជាធិបតេយ្យ និង ជាប់ឆ្នោត ដើម្បីនាំមកនៅការផ្លាស់ប្តូរទ្រង់ទ្រាយធំ ។
គិតមកដល់ពេលនេះមានពលរដ្ឋ​អាមេរិក​ដល់ទៅ​ជាង ៧៤លាននាក់ហើយបាននាំគ្នាទៅបោះឆ្នោតមុនពេលកំណត់​ ក្នុងការជ្រើសរើសប្រធានាធិបតី នាឆ្នាំ​២០២០ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រ​។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ពាក់ព័ន្ធការបោះឆ្នោតនោះដែរ គឺ ជាការចំណាយប្រាក់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ នៃការបោះឆ្នោតអាមេរិក ដោយបេក្ខភាពទាំងពីរបានចំណាយប្រាក់ដល់ទៅ ១៤ពាន់លានដុល្លារខ្ពស់ជាងការបោះឆ្នោតកាលពីឆ្នាំ​២០១៦ ដល់ទៅទ្វេដង​​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print