បារាំង អាល្លឺម៉ង់​បិទប្រទេសជាថ្មីដោយការឆ្លងរាលដាលកូវីដ​-១៩​ជាលើកទីពីរ

ចែករំលែក៖

ប្រធានាធិបតីបារាំង លោកEmmanuel Macron និងអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ​បានចេញបញ្ជាឲ្យបិទប្រទេស​ទាំងមូល​ក្នុងថ្ងៃទី ២៩ខែតុលា ​ក្នុងពេលការឆ្លងរាលដាលកូវីដ​-១៩​កាន់តែខ្លាំងនៅទូទាំងតំបន់អឺរ៉ុបទាំងមូល​។ ការឆ្លងរាលដាលកូវីដ​-១៩ កើតឡើងជាថ្មីចំពេលរដូវរងា​ចូលមកដល់ ។
ប្រធានាធិបតីបារាំងបញ្ជាក់ថា «វីរុសបានឆ្លងរាលដាលក្នុងល្បឿនលឿនបំផុត​ក្នុងតំបន់​ ដូច្នេះយើង និង​ប្រទេសជិតខាង​ចាំបាច់ត្រូវតែវិលត្រឡប់ទៅកាន់ដំណាក់កាលបិទប្រទេសជាថ្មី ទប់ស្កាត់ការឆ្លងរាលដាលឲ្យបានល្អបំផុត»​។
តាមការលើកឡើងរបស់ប្រធានាធិបតីបារាំងច្បាប់បិទប្រទេសជាថ្មី និឹងចូលជាធរមាននៅថ្ងៃទី៣០ខែតុលា។ នៅពេលនោះពលរដ្ឋត្រូវតែស្នាក់នៅក្នុងផ្ទះ លើកលែងតែមានករណីចាំបាច់ប៉ុណ្ណោះទើបអាចចេញទៅក្រៅបានដើម្បីទិញ​អាហារ គឺចេញទៅតែ​១ម៉ោងប៉ុណ្ណោះ​ក្នុងមួយថ្ងៃ។ ចំណែកពលករ​ត្រូវបានអនុញ្ញាតឲ្យទៅធ្វើការប្រសិនបើថៅកែរបស់ពួកគាត់មិនអានុញ្ញាតឲ្យធ្វើការពីផ្ទះនោះ។
ដូចការបិទប្រទេសកាលពីលើកទីមួយដែរ អ្នកដែលចេញពីផ្ទះគឺត្រូវតែមានលិខិតសម្គាល់ខ្លួន​ជាថ្មី​ ក៏ដូចជាលិខិតអនុញ្ញាតផ្សេងៗ​។ បច្ចុប្បន្នបារាំងមានករណីឆ្លងថ្មី​ដល់ទៅ​ជាង​៣៦ពាន់នាក់ក្នុងមួយថ្ងៃ។ ចំណេកប្រទេសផ្សេងទៀតក្នុងតំបន់ក៏មានករណីឆ្លងច្រើនផងដែរ​។
ក្នុងពេលជាមួយគ្នានេះដែរ អាល្លឺម៉ង់ក៏បានប្រកាសបិទក្លិប ភោជនីយដ្ឋាន រោងភាពយន្ត ចាប់ពីថ្ងៃទី​២ដល់ថ្ងៃទី​៣០ខែវិច្ឆិកាឆ្នាំ​២០២០ ដូចអ្វីដែលអធិការបតី​ Merkel ​និងមេដឹកនាំក្នុងតំបន់អឺរ៉ុបបានព្រមព្រៀងដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print