រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកកាសែតប្រើស្លាកលេខ Press​ ប្រយ័ត្នជាប់គុក

ចែករំលែក៖

ភ្នំពេញៈ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានមានប្រសាសន៍ថា៖ “អ្នកប្រើស្លាកលេខក្លែង (Press)​​ ប្រយ័ត្នជាប់គុក” ។ លោករដ្ឋមន្ត្រីមានប្រសាសន៍បែបនេះ ដើម្បីរំលឹកទៅកាន់អ្នកសារព័ត៌មានទាំងឡាយណាដែលបានយកតួនាទី ប្រើប្រាស់ស្លាក​លេខក្លែងបន្លំបិទបាំងលើរថយន្ត ម៉ូតូ រួចរំលោភតួនាទីរាជការសាធារណៈ​សុទ្ធតែជារឿងខុសច្បាប់ ប្រឈមនិងទោសទណ្ឌដាក់គុក។

កន្លងទៅមានអ្នកសារព័ត៌មានមួយចំនួនតូច មិនស្គាល់អំពីតួនាទី ខុសនឹង​វិជ្ជាជីវៈ បាននាំគ្នាប្រើប្រាស់ស្លាកលេខក្លែង (Press)​ ដាក់ម៉ូតូនិងរថយន្តរបស់ខ្លួន ឬធ្វើឲ្យអ្នកដ៏ទៃ សុទ្ធតែអំពើល្មើសច្បាប់ ពួកគេពុំបានគិតដល់លើ ទោសទណ្ឌដែលត្រូវផ្ដន្ទាទោស។ យោងតាមមាត្រា៧៩នៃច្បាប់ចរាចរណ៍​ផ្លូវគោកថ្មីចែងថា៖ “ជនណាក្លែងប័ណ្ណបើកបរ ប័ណ្ណសម្គាល់យានយន្ត ស្លាកលេខសម្គាល់យានយន្ត ឬលិខិតអនុញ្ញាតផ្សេងៗ ដែលចេញដោយ​រាជការសាធារណៈ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៥ទៅ១០ឆ្នាំ​ តាមបញ្ញត្តិមាត្រ៦២៩នៃក្រមព្រហ្មទណ្ឌ”៕

គិេវ

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print