រថយន្តម៉ាកហីុលុចវីហ្គោបុកម៉ូតូហុងដាc125យ៉ាងពេញទំហឹងបណ្តាលឲ្យបុរសម្នាក់ផ្លោងខ្ទាតទៅផ្ទប់និងបង្គោលភ្លេឺងស្លាប់នឹងម្នាក់ទៀតរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត១គ្រឿងម៉ាកហីុលុចវីហ្គោមកបុកម៉ូតូហុងដាc125យ៉ាងពេញទំហឹងបណ្តាលឲ្យបុរសម្នាក់ផ្លោងខ្ទាតទៅផ្ទប់និងបង្គោលភ្លេឺងស្លាប់ និងម្នាក់ទៀតរបួសធ្ងន់។

ហេតុការណ៍នេះនៅវេលាម៉ោង២១និង៣០នាទីស្ថិតនៅតាមបណ្តោយផ្លូវលេខ១៦៣កែងនិងផ្លូរវលេខ ៤៥០ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមនរាជធានីភ្នំពេញ។

បើតាមប្រភពពត៍មានពីកន្លែងកើតហេតុបានឱ្យដឹងថា គេឃើញបុរសម្នាក់បើករថយន្ត១គ្រឿងម៉ាកហីុលុចវីហ្គោពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ2M-8419 បើកតាមបណ្ដោយផ្លូវលេខ១៦៣ពីជើងទៅត្បូងពេលដល់ចំនុចកើតហេតុស្រាប់តែមានបុរស២នាក់ជិះមូ៉តូ ១គ្រឿងម៉ាកសង់C125ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1AE-5211ស៊េរីឆ្នាំ២០១២តាមផ្លូវលេខ៤៥០ពីកើតទៅលិចពេលជិះដល់ចំនុចផ្លូវកែងនិងផ្លូវ១៦៣ក៏រថយន្តបង្កម៉ាកហុីលុចវីហ្គោក៏បុកម៉ូតូយ៉ាងពេញទំហឹងបណ្តាលឲ្យផ្លោងខ្ទាតទៅផ្ទប់និងបង្គោលភ្លេឺងស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុតែម្តងនឹងម្នាក់ទៀតរបួសធ្ងន់។ ចំណែកអ្នកបើករថយន្តបង្កបើកទា្វរថយន្តរត់គេចខ្លួនសម្រោលបន្សំទុកតែរថយន្តបង្កនៅនឹងកន្លែងកើតហេតុតែប៉ុណ្នោះ។

ជនរងគ្រោះឈ្មោះ សាន ទូច ភេទប្រុស អាយុ២៣ឆ្នាំមុខរបរជាងផ្សារដែកមានទីលំនៅស្នាក់នៅភូមិជ្រៃកែវ ឃុំកោះធំ ស្រុកកោះធំខេត្តកណ្តាល(ស្លាប់) ចំនែករងគ្រោះម្នាក់ទៀតពុំស្គាល់ឈ្មោះបញ្ជូនទៅមន្ទីរពេទ្យខ្មែរ សូវៀតភ្លាមៗ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែករថយន្តបង្កនឹងមូ៉តូរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅ​រក្សាទុកនៅការិយាល័​យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

image1

image2

...

ដោយ៖ សរស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print