ភ្នំពេញៈ ចំថ្ងៃ១៤ ទិវានៃក្ដីស្រឡាញ់ បុរសម្នាក់បានសម្រេចចិត្តបើកឡានក្រឡុកស៊ីម៉ង់ត៍បំបុកផ្ទះបណ្ដាលឲ្យសសរយ៉ាងតិចចំនួន២បាក់ដួលរលំ ដោយយល់ឃើញថា អតីតភរិយារបស់ខ្លួនមិនព្រមមករួមរស់ជាប្ដីប្រពន្ធសារជាថ្មីវិញ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤និង២៥នាទីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៥ នៅចំណុចរង្វង់មូលដីក្រហម ស្ថិតក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានក៏បានឃាត់ខ្លួនបុរសបង្កហេតុយកទៅធ្វើការ សាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌតាមនិតិវិធី៕
...
ដោយ៖ សុខ ខេមរា