ខេត្តព្រះសីហនុ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថស្រុក សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៤០២ ឃាត់ខ្លួនក្រោយធ្វើសកម្មភាពយកកាំបិតបុ័ងតោចូលទៅគំរាមប្លន់កន្លែងវីងវេរលុយនៅភូមិស្ទឹង ច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ កាលពីវេលាម៉ោងជិត៧យប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។ ជនសង្ស័យឈ្មោះ ខន ម៉ៅ ភេទប្រុស អាយុ៣៣ឆ្នាំ ឈ្មោះ ហៅក្រៅ( ម៉ៅ )។ ចំណែកជនរងគ្រោះ ឈ្មោះ អ៊ុំ ចន្ធី ភេទស្រី អាយុ៣៩ឆ្នាំ មានមុខរបរជាភ្នាក់ងារ វីងវេរលុយយីហោ ហុង រ៉ា រងរបួស កំភួនដៃខាងធ្វេង និងភ្លៅខាងឆ្វេង ដោយសារជនសង្សយ័កាប់នឹងកាំបិតបុ័ងតោ ។
បើតាមសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកកំពង់សិលាឱ្យដឹងថា ក្រោយការចង្អុលបង្ហាញពីជនរងគ្រោះ និងសួរនាំតាមនីតិវិធី ជនសង័្សយបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្លន់យកលុយពីជនរងគ្រោះនៅកន្លែងវីងវេរលុយប្រាកដមែន។ ចំពោះវត្ថុតាងដកហូតរួមមាន ៖
-លុុយចំនួន ៥.០៩៨.៥០០៛ (ប្រាំលានប្រាំបួនមុឺនប្រាំបីពាន់ប្រាំរយរៀល)
-កាបូបខ្មៅចំនួន២ (កាបូបតូចពណ៌ខ្មៅ ១ , កាបូបដាក់ខោអាវ១ ) ។
-លោហធាតុពណ៌លឿង១ខ្សែ
-មួកពណ៌ខ្មៅម៉ាក Pedro មួយ
-កាំបិតបុ័ងតោ១
-កៅស៊ូអាវភ្លៀង១ (ពាក់ធ្វេីសកម្មភាព)
-ម៉ាស់១
-ខោជេីងវែងពណ៌គគីរម៉ាកLee១ (ពាក់ធ្វេីសកម្មភាព)
-អាវកីឡាដៃខ្លីពណ៌ទឹកប៊ិកចំនួន១ (ពាក់រុំក្បាលធ្វេីសកម្មភាព) ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធីច្បាប់៕ឆ្លាម សមុទ្រ
...