Alexander Zverev បដិសេធការចោទប្រកាន់ពីអំពើហិង្សាក្នុងគ្រួសារដោយអតីតសង្សារ

ចែករំលែក៖

កីឡាករវាយតឺន្នីសដែលចូលរួមប្រកួតផ្តាច់ព្រ័ត្រកម្មវិធី US Open គឺកីឡាករ Alexander Zverev បានបដិសេធការចោទប្រកាន់របស់អតីតមិត្តស្រីរបស់គាត់ថា គាត់បានប្រើអំពើហិង្សាទៅលើនាង

នាង Olya Sharypova បានអះអាងថា កីឡាករ Zverev បានព្យាយាមច្របាច់កនាង និងយកខ្នើយខ្ទប់មុខនាង មុនពេលប្រកួតព្រឹត្តិការណ៍ US Open កាលពីឆ្នាំ២០១៩ ដែលនាងនិយាយថាធ្វើឱ្យនាងភ័យខ្លាចចំពោះជីវិតរបស់នាង

កីឡាករវាយតឺន្នីលំដាប់ពិភពលោកជនជាតិអាឡឺម៉ង់រូបនេះបានហៅការចោទប្រកាន់នេះថា គ្មានមូលដ្ឋាន និងជាព័ត៌មានមិនពិត កីឡាករវ័យ២៣ឆ្នាំរូបនេះបានសរសេរនៅក្នុងបណ្តាញសង្គមធ្វីធើរថា “ពួកគេធ្វើឱ្យខ្ញុំសោកសៅខ្លាំងណាស់

ដំបូងឡើយនាង Sharypova បានបង្ហោះនៅលើបណ្តាញសង្គមInstagram អំពីការក្លាយជាជនរងគ្រោះនៃអំពើហិង្សាក្នុងគ្រួសារដោយបញ្ជាក់ថា នាងមិនភ័យខ្លាចទៀតទេ នាងបានហៅឈ្មោះ Zverevនៅក្នុងបទសម្ភាសន៍លម្អិតជាមួយសារព័ត៌មានក្នុងស្រុក នាងបានអះអាងថា នាងកំពុងព្រួយបារម្ភអំពីសុវត្ថិភាព និងសន្តិសុខផ្ទាល់ខ្លួន

ទោះបីយ៉ាងណាក៏ដោយលោក Zverev នៅតែអះអាងថា លោកមិនបានធ្វើដោយការចោទប្រកាន់របស់អតីតសង្សាររបស់លោកនោះទេ ដោយព័ត៌មានទាំងនោះគឺជាព័ត៌មានក្លែងក្លាយ និងមួលបង្កាច់កេរ្តិ៍ឈ្មោះរបស់លោកក្នុងនាមជាកីឡាករវាយតឺន្នីសលំដាប់ពិភពលោក

គួររំលឹកថា កីឡាករ Zverev បានឈានដល់វគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីGrand Slam ជាលើកដំបូងនៅ US Open កាលពីខែកញ្ញាដែលគាត់បានចាញ់កីឡាករ Dominic Thiem 

   

...

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print