ភ្នំពេញ: ជនសង្ស័យជំនាញខាងគាស់បន្ទប់ជួលនិងផ្ទះប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពគាស់បន្ទប់លួចយកទ្រព្យសម្បត្តិជាបន្តបន្ទាប់ កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅក្នុងបន្ទប់ជួលក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ នរៈ រិទ្ធិសិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាបន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋថាមានជនសង្ស័យលួចគាស់បន្ទប់យកទ្រព្យសម្បត្តិរួចមក សមត្ថកិច្ចបានធ្វើការស្រាវជ្រាវតាមឃាត់ខ្លួន
បានភ្លាមៗ។
តាមចម្លើយរបស់ជនសង្ស័យបានឲ្យដឹងដែរថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចគាស់បន្ទប់ជួលរបស់ប្រជាពលរដ្ឋប្រាកដមែន គឺមិនក្រោមពី១០ដងនោះទេ ហើយក្នុងមួយលើកយ៉ាងតិចណាស់ក៏បានត្រឹម១០០$ដែរ។
ក្រោយពីធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងលើរួចមក សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ និងតាមស្វែងរកបក្ខពួកដើម្បីយកមកចាត់ការតាមនិីតិវិធីច្បាប់ទៀត៕ដោយ សុខាសែនជ័យ