ភ្នំពេញ៖ អាជ្ញាធរ និងសមត្ថកិច្ច មូលដ្ឋានសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ហាក់ពុំទាន់អនុវត្ដចំពោះគោលនយោ បាយភូមិ-សង្កាត់មានសុវត្ថិភាពលើការ បង្ក្រាបបទល្មើសផ្សេងៗរួមទាំងល្បែង ស៊ីុសងផងដែរនៅក្នុងមូលដ្ឋានសមត្ថកិច្ចខ្លួនកាន់កាប់ ។
ប្រជាពលរដ្ឋបាន លើកឡើងបែបនេះថាកន្លងមក ខណៈដែលឃើញល្បែងកត់កន្ទុយលេខខុសច្បាប់ ដែលមានទីតាំង លីហ្វូងមុី ប្ដូរប្រាក់ស្ថិតនៅផ្លូវលេខ១៩៩ ផ្ទះលេខB85ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជាទីតាំងកត់កន្ទុយលេខដ៏ធំ នឹងដុះស្លែ កត់ទាំខាងមុខនឹងខាងក្រោយដូចគេដ៏ហែរកឋិនទានចូលទៅក្នុងវត្តអីចឹងក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ខាងលើនេះ ។
បើតាមសំដីរបស់លោក យិន សាន អធិការដ្នាននគរបាលខណ្ឌចំការមន បានប្រាប់នគរវត្ត ពីព្រឹកមិញថាទីតាំងល្បែងកត់កន្ទុយលេខដ៏ធំនឹងដុះស្លែជ្រកក្រោមយីហោលីហ្វូងមុី ប្ដូរប្រាក់ខាងលើនេះមានអ្នកធំនឹងមានអំណាចកាងនៅពីក្រោយខ្នងដូនច្នេះហើយបានជាលោកមិនហា៊ន បង្ក្រាបនោះទេ។លោកបានបន្តទៀតថាទីតាំងខាងលើនេះកន្លងមកធា្លប់មានសមត្ថកិច្ចក្រសួងមហាផ្ទៃចុះមកបង្ក្រាបម្តងហើយតែបានតែ២ទៅ៣ម៉ោងប៉ុណ្ណោះគេឃើញម្ចាស់ទីតាំងខាងលើនេះមកវិញហើយបើកចំហរកត់កន្ទុយលេខវិញជាធម្មតាហាក់បីដូនជាគ្មានរឿងអីកើតឡើងសោះចឹង។
ដោយឡែកលោក ផន អូន នាយប៉ុស្តិ៍ទំនប់ទឹក បានអោយដឹងថាលោកក៏មិនហ៊ានបង្ក្រាបទីតាំងខាងលើនេះទេពីព្រោះទីតាំងខាងលើនេះមានអ្នកធំនឹងមានអំណាចកាងនៅពីក្រោយខ្នងដូចច្នេះហើយបានជាលោកនាយប៉ុស្តិ៍ទំនប់ទឹក មិនហ៊ានទៅក្បែរនោះទេ។
ប៉ុន្ដែ ប្រជាពលរដ្ឋនៅទីនោះនិយាយថា ទីតាំង លីហ្វូងមុី ប្ដូរប្រាក់ ដោយបង្កប់ល្បែងកត់កន្ទុយលេខខាងលើបានបើកជាយូរឆ្នាំមកហើយ ឃើញតែសមត្ថកិច្ច ចុះមកដើម្បីរកប្រយោជន៍ប៉ុណ្ណោះ ដូចច្នេះហើយប្រជាពលរដ្ឋរងចាំមើលគណៈបញ្ជាការឯកភាពខណ្ឌ ដែលកំពុងមានវិធានការលុប បំបាត់បនល្បែងកត់កន្ទុយលេខដ៏ធំនឹងដុះស្លែជ្រកក្រោមយីហោលីហ្វូងមុី ប្ដូរប្រាក់ដែលមានឥទ្ធិពល ខាងលើនេះបានរឺទេ។
ប្រជាពលរដ្ឋបន្ដទៀតថា ល្បែង ស៊ីុសង នៅទីនេះអាចជាការ លាក់បាំងណាមួយពីសំណាក់អាជ្ញាធរ សមត្ថកិច្ច បិទបាំង ដើម្បីលាភសក្ការៈ ហើយមិនឱ្យ ថ្នាក់លើដឹង ដូចជាគណៈបញ្ជាការឯកភាពខណ្ឌ ដែលកំពុងមានវិធានការលុប បំបាត់បនល្បែងស៊ីុសង តូច ធំ ពិសេសមានអ្នកធំមានអំណាចណាមួយដែលព្រហើននឹងច្បាប់៕
ដោយ៖ ស រស្មី