ខេត្តសៀមរាប៖ រសៀលថ្ងៃដដែល ថ្ងៃសុក្រ ១៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោក ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ដែលជាប្រធានមុខព្រួញខេត្តសៀមរាប ក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បានបន្តបេកសកម្មចុះពិនិត្យស្ថានភាពទឹក និងចាត់បញ្ជាអន្តរាគមន៍តភ្ជាប់ទំនប់ប្រឡាយដូនកាយថ្មី នៅក្នុងឃុំជន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។
ក្នុងពេលចុះពិនិត្យនេះ លោករដ្ឋមន្រ្តី បានណែនាំបន្ថែមដល់លោកដែលជាប្រធានមុខព្រួញ ឲ្យសហការជាមួយមន្ទីរជំនាញ ប្រញាប់ធ្វើការជួសជុលបិទភ្ជិតខ្នងប្រឡាយជាបន្ទាន់ដើម្បីខ្ចប់រក្សាទឹកទុក សម្រាប់ប្រើប្រាស់ការងារបង្កបង្កើន និងទឹកជីវភាពប្រចាំថ្ងៃ ព្រមទាំងភ្ជាប់បានផ្លូវខាងសងប្រឡាយធ្វើចរាចរណ៍ក្នុងភូមិ និងដឹកកសិផលផងដែរ ៕
ដោយ៖ សុខ ខេមរា