គ្រោះរញ្ជួយផែនដីកម្រិតធ្ងន់ ៧.០រ៉ិចទ័រ នៅតួកគី ផ្ដាច់ជីវិតមនុស្ស១២នាក់ និងជាង៤០០នាក់រងរបួស

ចែករំលែក៖

អន្តរជាតិ៖ នៅថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២០ គ្រោះរញ្ជួយផែនដីកម្រិតធ្ងន់រហូតដល់ទៅ .០រ៉ិចទ័រ បានវាយប្រហារទីក្រុងជាប់តំបន់ឆ្នេរនៃភាគខាងលិចប្រទេសតួកគី ដោយបានបណ្តាលឲ្យអគារនានាក្នុងទីក្រុង ញាប់ញ័រ និងបង្កឲ្យមនុស្សម្នាភ័យខ្លាច ហើយរត់ចេញមកឈរតាមដងផ្លូវ ដើម្បីគេចចេញពីគ្រោះថ្នាក់។ ប៉ុន្តែក្នុងហេតុការណ៍នេះ បានធ្វើឲ្យមនុស្ស១២នាក់ស្លាប់ និងជាង៤០០នាក់រងរបួស នេះបើតាមអាជ្ញាធរតួកគី បញ្ជាក់ប្រាប់ទីភ្នាក់ងារ AFP កាលពីយប់ថ្ងៃសុក្រ។

តាមការចេញផ្សាយដោយទីភ្នាក់ងារ CNN បាននិយាយថា ប្រជាជននៅទីក្រុង អ៉ីស្មឺ (Izmir) បាននាំគ្នាចេញមកឈរតាមដងផ្លូវ និងទីវាលខណៈគ្រោះរញ្ជួយដីបានបង្កឲ្យអគារនៅក្នុងទីក្រុង ជាប់ឆ្នេរសមុទ្រភាគខាងលិចតួកគីមួយនេះញាប់ញ័រ និងខ្លះដួលរលំតែម្តង។

ចំណែកលោកអភិបាលក្រុង ក៏បានប្រាប់ CNN ថា អគារសរុបជាង ២០ខ្នងបានដួលរលំ ខណៈអគារមួយចំនួនទៀតនៅក្នុងតំបន់ ប័រណូវ៉ា(Bornova) និង បេយរ៉ាគ្លី (Bayrakli) ដែលស្ថិតនៅក្បែរចំណុចរញ្ជួយនោះ ក៏បានរងការបំផ្លាញផងដែរ។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីខាងលើនេះ បានកើតឡើងចេញពីក្នុងជម្រៅដី ១០គីឡូម៉ែត្រ នៅក្នុងដែនសមុទ្រទល់មុខទីក្រុង Izmire របស់តួកគីតែម្តង។ ពេលនេះអាជ្ញាធរតួកគី កំពុងតែចេញប្រតិបត្តិការ សង្គ្រោះយ៉ាងរហ័សបំផុតទៅកាន់កន្លែងកើតហេតុ ជាពិសេសកន្លែងដែលមានអគារដួលរលំ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print