គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តសាំយ៉ុងនិងឡិចសុីសបណ្តាល ឲ្យរងរបួសមនុស្សចំនួន៧នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោងជាង១២ថ្ងៃត្រង់ថ្ងៃទី៣០ ខែតុលាឆ្នាំ២០២០ តាមផ្លូវជាតិលេខ៤នៅចន្លោះគីឡូម៉ែត១៣១-១៣២ ក្នុងឃុំ ចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តសាំយ៉ុងពណ៌សំបកឪឡឹក ពាក់ស្លាកលេខ2AC.2541 មានទិសដៅភ្នំពេញ-ព្រះសីហនុ បើកបរដោយឈ្មោះ យុិន យុី អាយុ៣៣ឆ្នាំ ទីលំនៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ បុកប៉ះជាមួយរថយន្តឡិចសុីស ពណ៌ខ្មៅពាក់ស្លាកលេខ 2F.2463 មានទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះ សេង ភុន ភេទប្រុសអាយុ៤៥ឆ្នាំ មានទីលំនៅភូមិនិងឃុំ រលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល បណ្តាលអោយរងរបួសមនុស្ស០៧នាក់។
១.ឈ្មោះ យិន សុខលេង ភេទ  ស្រី អាយុ ៨ឆ្នាំ រងរបួសដៃឆ្វេង
២.ឈ្មោះ ផុន សៀហៃ ភេទ ប្រុស  អាយុ១១ឆ្នាំ រងរបួសជើង បែកជង្គង់ខាងឆ្វេង
៣.ឈ្មោះ អ៊ូច ស្រីនឿន ភេទ ស្រី អាយុ៣៦ឆ្នាំ រងរបួសជើងស្តាំ
៤.ឈ្មោះ ទ្រី សូង ភេទ ប្រុសអាយុ៦៥ឆ្នាំ រងរបួសបាក់ជើងឆ្វេង និងក្បាលផ្នែកខាងមុខ
៥.ឈ្មោះ អ៊ូច ស្រីមុំ ភេទស្រី អាយុ២៧ឆ្នាំ រងរបួសក្បាលផ្នែកខាងក្រោយ
៦.ឈ្មោះ សុងរស្មី  ភេទស្រី អាយុ២១ឆ្នាំរងរបួសជើងខាងស្តាំ
៧.ឈ្មោះ ពិសិទ្ធ បញ្ញា ភេទប្រុស អាយុ១២ឆ្នាំ របួសជើងខាងឆ្វេង  អ្នករងរបួសខាងលើស្ថិតនៅ ភូមិក្រាំងអាត់ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
 បច្ចុ្បន្នរថយន្តទាំងពីរ ត្រូវបាននគរបាលជំនាញ យកទៅរក្សាទុកនៅ អធិការស្រុកកំពង់សីលា រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕
      
ដោយ៖ឆ្លាម សមុទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print