ឪពុកម្តាយរវល់លក់ដូរបាត់កូនមួយយប់ព្រឹកឡើងប្រទះឃើញសពក្នុងប្រឡាយ

ចែករំលែក៖

ភ្នំពេញ៖ កុមារាម្នាក់ខណៈដែលឪពុកម្តាយកំពុងជាប់រវល់លក់ដូរ ស្រាប់តែទៅលេងទឹកប្រឡាយបាត់មួយយប់ឪពុកម្តាយខំដើររកដែរតែរកមិនឃើញ លុះមកដល់វេលាម៉ោង៦និង០០នាទីព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០នេះស្រាប់តែប្រទះឃើញសពលង់ទឹកស្លាប់នៅក្នុងប្រឡាយ ក្នុងភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពកុមារាខាងលើមានឈ្មោះ សុវណ្ណ ពេជ្របរិបូណ៌ មានអាយុ៤ឆ្នាំ បច្ចុប្បន្នស្នាក់នៅជាមួយឪពុកម្តាយនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមការរៀបរាប់ពីឪពុករបស់សពដែលមានឈ្មោះ ស៊ិញ វណ្ណីម អាយុ៣៣ឆ្នាំបានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ រូបគាត់រួមទាំងប្រពន្ធកូនបាននាំគ្នាមកលក់ដូរនៅក្នុងផ្សារធូលន ស៊ីធី ដូចសព្វដងរហូតដល់ពេលល្ងាចទើបនាំគ្នាវិលត្រឡប់ទៅផ្ទះវិញ តែនៅល្ងាចថ្ងៃទី៣០ ខែតុលានោះពេលពួកគាត់នាំគ្នារៀបចំអីវ៉ាន់ដើម្បីត្រឡប់ទៅផ្ទះវិញស្រាប់តែបាត់កូនក៏នាំគ្នាផ្អើលឆោឡោដើររកតែរកមិនឃើញក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យជួយរកតែនៅតែមិនឃើញដោយបាត់ពេញមួយយប់រហូតដល់ព្រឹកឡើងស្រាប់តែប្រទះឃើញសពអណ្តែតទឹកប្រឡាយស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុគ្រួសារជនរងគ្រោះបានរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យជាក់ស្តែង រួចទើបប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ​សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print